ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះផ្ទះក្នុងបុរី​ឡើង​ផ្អើល

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖​ ​​ផ្ទះ​មួយ​ល្វែង​ដែល​ម្ចាស់ផ្ទះ​ចាក់សោ​ទុក​ចោល​នៅ​ក្នុង​បុរី​មួយ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ប្រហែល​ជាង១​ម៉ឺន​ដុល្លារ​ តែសំណាងល្អ ពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ទាន់​ពេល​ ដោយ​មិន​រាល​ដល់​ផ្ទះល្វែង​ដ៏​ទៃ​ទៀត​នោះ​ទេ​។​ ហេតុការណ៍​នេះ​ឆេះ​ផ្ទះល្វែង ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង១១​និង​៤៥​នាទីថ្ងៃត្រង់ថ្ងៃ​ទី​២៨ ​មករា​​​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គោក​ត្នោត…

ខេត្តសៀមរាប​៖​ ​​ផ្ទះ​មួយ​ល្វែង​ដែល​ម្ចាស់ផ្ទះ​ចាក់សោ​ទុក​ចោល​នៅ​ក្នុង​បុរី​មួយ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ប្រហែល​ជាង១​ម៉ឺន​ដុល្លារ​ តែសំណាងល្អ ពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ទាន់​ពេល​ ដោយ​មិន​រាល​ដល់​ផ្ទះល្វែង​ដ៏​ទៃ​ទៀត​នោះ​ទេ​។​ ហេតុការណ៍​នេះ​ឆេះ​ផ្ទះល្វែង ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង១១​និង​៤៥​នាទីថ្ងៃត្រង់ថ្ងៃ​ទី​២៨ ​មករា​​​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទ បាគង ខេត្ត​សៀមរាប ហើយ​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង១២ និង​៣៩​នាទី​រសៀល​ថ្ងៃ​ដដែល​។

លោក​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​បុរី​ទេសចរណ៍​(​អចលនទ្រព្យ​អង្គរ​) ផ្ទះ​លេខ ៦០ ដែល​មាន​ម្ចាស់​ឈ្មោះ នូវ សុផល អាយុ ៣៥ រស់នៅ​ចំណុច ភូមិ​គោក​ត្នោត ឃុំ ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ ចម្ងាយ​ពី​អធិការ ១១ គីឡូ​ម៉េ​ត្រ​។​

លោក​បន្ត​ថា ការ​ខូចខាត រួម​មាន​៖​ផ្ទះ​ខ្នង ទំហំ៤ × ២១ម៉ែត្រ កំពស់៥ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំង​ថ្ម ឆេះ​អស់​សម្ភារ​នៅ​ក្នុងផ្ទះ​ទាំងស្រុង​សរុប​ជា​ទឹកប្រាក់​ប្រហែល ជា១.២០០០ ដុល្លារ​។ ​លោក​បន្ត​ថា ករណី​ឆេះ​នេះ​មិន​បណ្ដាល​ឱ្យ​ឆ្លង​ទៅ​អាគារ​ដែល​សង់​ជាប់​គ្នា​ទៀត​ទេ ប្រជាពលរដ្ឋ​និង​ក្រុម​ពន្លត់​អគ្គិភ័យ​យើង​បាន​គ្រប់គ្រង​ទាន់​ពេល​។​

ក្នុង​ពេល​កំពុង​កើតហេតុ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​ប្រាសាទបាគង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត និង​រថយន្ត​របស់​អាជ្ញាធរ​អប្សរា បាន​ចេញ​ជួយ​អន្តរា​គន៍​ទាន់ ពេល​។​ក្នុង​នោះ​មាន កម្លាំង ប៉ុស្ដិ៍​និង​ប្រជា​ការពារ និង ប្រជាពលរដ្ឋ ជួយ​អន្តរា​គន៍​ជា​ច្រើន​នាក់​ផង​ដែល​។ ​លោក​បញ្ជាក់​ទៀត​ថា ករណី​នេះ​មូលហេតុ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ទូរទស្សន៍​ចាប់​និង​ជញ្ជាំង​បណ្ដាល​ឱ្យ​ឆេះ​តែ​ម្ដង ហើយ​ម្ចាស់ផ្ទះ​បាន​ចាក់សោរ​ទុក​ចោល​ចេញ​ទៅ​ក្រៅ​។

សមត្ថកិច្ច​ជំនាញ​បាន​ស្នើ​ឱ្យ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​គ្រោះ​អគ្គិភ័យ ផង​ព្រោះ​រដូវ​ធ្លាក់​ខ្យល់​និង​រដូវក្តៅ​បាន​មក​ដល់ ចឹ​ង​ហើយ​វា​ងាយ​នឹង​ឆាបឆេះ​ផ្ទះ​ណាស់ ជា​ពិសេស ភ្លើងទៀន ធូប ចង្កៀង​ប្រេង និង ចង្ក្រានហ្គាស ផង​ដែរ មិន​នឹង​ចេញពីផ្ទះ​ត្រូវ ដើរ​មើល​គ្រប់​ជ្រុងជ្រោយ និង បិទ​កុងតាក់​ភ្លើង​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ