ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋសង្ស័យ​ករណី២យ៉ាង ក្រោយឆេះបន្ទប់ជួល​ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា អគ្គិភ័យបានឆាបឆេះបន្ទប់មួយកន្លែង​ កាលពីវេលាម៉ោង​៩​និង​​១៥នាទីព្រឹកថ្ងៃទី​២៩ មករា ឆ្នាំ​២០២១ តាមបណ្តោយផ្លូវជាតិលេខ​៤ ​ស្ថិត​ក្នុងភូមិត្រពាំងគល់​​ សង្កាត់កន្ទោក…

​រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា អគ្គិភ័យបានឆាបឆេះបន្ទប់មួយកន្លែង​ កាលពីវេលាម៉ោង​៩​និង​​១៥នាទីព្រឹកថ្ងៃទី​២៩ មករា ឆ្នាំ​២០២១ តាមបណ្តោយផ្លូវជាតិលេខ​៤ ​ស្ថិត​ក្នុងភូមិត្រពាំងគល់​​ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ម្ចាស់​បន្ទប់​កើតហេតុ​ខាងលើ ប្រពន្ធ​ឈ្មោះ​គល់ ចាន់​នី អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ ​និង​​ប្ដី​ឈ្មោះ​សន ចាន់​នី​អាយុ​២៩​ឆ្នាំ​កម្មករ​រោងចក្រ​ផលិត​អំ​ពូ​ល មានស្រុក​កំណើត​នៅ​ស្រុក​គី​រី​វង់ ខេត្តតាកែវ​។

ពាក់ព័ន្ធ​នឹងករណី​ខាងលើនេះដែរ គេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ប៉ុន្តែ​បើ​តាម​ប្រភពពី​ប្រជា​ពលរដ្ឋ​​បានដាក់ការសង្ស័យករណី២យ៉ាងគឺ​​ ទី១-អាចមកពី​ឆ្លងចរន្តអគ្គិសនី និង​ទី២-សង្ស័យម្ចាស់​បន្ទប់ជួល​ដាំបាយហើយ​មិនបាន​ដកឌុយ​ចេញ​ ទើប​បណ្តាល​ឱ្យឆ្លងចរន្តបង្កជាអគ្គិភ័យ​ឆាបឆេះតែម្តង​ ។

នៅក្នុង​ហេតុការណ៍​ខាងលើនេះ គេឃើញ​រថយន្តពន្លត់អគ្គិភ័យ​ចំនួន​៣គ្រឿង​បានចុះមក​ជួយអន្តរាគមន៍ដែរ ប៉ុន្តែមិន​បាន​ពន្លត់ទេ ដោយសារ​តែ​​ប្រជា​ពលរដ្ឋ​​នាំគ្នា​ជួយពន្លត់​​បានមុន ។ ទោះជាបែបនេះក្តី ដោយសារ​បារម្ភ​ក្រែងភ្លើងមិនទាន់រលត់ជាស្ថាពរ ទើប​រថយន្តពន្លត់អគ្គិភ័យ​បាន​​បាញ់ទឹកពន្លត់​អស់​១រថយន្តផងដែរ ។​​

ទោះបីជាបែបណា អគ្គិភ័យ​បានឆាបឆេះ​តែ​​បន្ទប់ជួល១បន្ទប់​តែប៉ុណ្ណោះ និង​រងការ​ខូចខាតដូចជា ​លុយកាក់ និង​គ្រឿងអលង្ការ ​ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​ផង​សរុប​ប្រមាណ​១​ពាន់​ដុល្លារ ត្រូវ​ភ្លើង​ឆេះ​អស់​ទាំងស្រុង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ