ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ពាក់ព័ន្ធ​​បទ​ញ៉ុះញ៉ង់​ឱ្យ​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ​ជា​អាទិ៍​ត្រូវ​​តុលាការ​ឃុំខ្លួន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​លោក ប៊ិ​ន សក្តា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​​ញ៉ុះញ៉​ង់​ឱ្យ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​ជា​អាទិ៍ កាលពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៨…

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​លោក ប៊ិ​ន សក្តា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​​ញ៉ុះញ៉​ង់​ឱ្យ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​ជា​អាទិ៍ កាលពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២១ ដែល​ប្រព្រឹត្តិ​នៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង និង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា លេខ ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ហេតុការណ៍​នាំ​ខ្លួនជនសង្ស័យ​ម្នាក់​ខាងលើ​​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ដោយ​កម្លាំង​ជំនាញ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង នៃ​ផែន​ការងារ​សន្តិសុខ ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​ប៉ៃលិន ។

​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ជនសង្ស័យ​មាន​ឈ្មោះ គង់ រិ​ទ្ធ ហៅ​ចូ​ច ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​កម្មករ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​តា​ហែ​ន ឃុំ​រកា​គយ ស្រុក​កងមាស ខេត្ត​កំពង់​ចាម បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុង​ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ មាន​ប្រពន្ធ​ឈ្មោះ ម៉ី ជូ មានកូន​ចំនួន​២​នាក់ ។

បើ​តាម​ប្រភព​ដីកា​របស់​លោក ប៊ិ​ន សក្តា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ តាម​ដីកា​លេខ​៣៩ ត​.​ព្រ​/២១ ចុះ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ខាង​លោក​បាន​សម្រេច​បញ្ជា ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណ​: ធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ ឈ្មោះ គង់ រិ​ទ្ធ (​មាន​សាវតា​ជាតិ​ដូច​ខាងលើ​) ទៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដោយ​អនុវត្ត ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់ ។

​តាម​ប្រភព​បន្ត​ទៀត​ថា បង្គាប់​ឱ្យ​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ទទួល និង​ឃុំខ្លួន ជន​នេះ រយ​:​ពេល​អតិបរិមា មិន​លើស​ពី​៤​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ តទៅ បង្គាប់​ឱ្យ​គ្រប់​ភ្នាក់ងារ នៃ​កម្លាំង​សាធារណ​:​ទាំងអស់ នៅ​ពេល​ត្រូវ​បាន​បង្ហាញ​ដីកា​នេះ សហការ​អនុ​វត្ត​ឱ្យ​បាន​ល្អ​នៅ​ក្នុង​ករណី​ចាំបាច់ ។

​តាម​ប្រភព​បញ្ជាក់​ថា លោក​ចៅក្រម​សាលាដំបូង​ខេត្ត​ប៉ៃលិន ក៏​បាន​ជូន​ជា​របា​រយ​ការណ៍ ដល់​លោក​ជំទាវ បាន ស្រី​មុំ អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន​ជ្រាប​ជា​ដំណឹង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ