រាជធានីភ្នំពេញ ៖ ស្ពានព្រះមុនីវង្សចាស់នឹងត្រូវបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះតទៅ ដើម្បីធ្វើការជួសជុល ។ នេះបើតាមរដ្ឋបាលខណ្ឌច្បាប់អំពៅ ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅស្តីពីការហ៊ុំមព័ន្ធការរដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់ យ៉ាងដូច្នេះថា៖ « រដ្ឋបាលខណ្ឌច្បារអំពៅ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ព្រះមុនីវង្សចាស់ មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តគម្រោងជួសជុលបង្កាន់ដៃស្ពានផ្លូវថ្មើរជើង និងអ៊ុតកៅស៊ូតួស្ពានចាប់ពីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១តទៅ» ៕
ចែករំលែកព័តមាននេះ