ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​មោទនភាព​ក្នុង​ការ​គ្រប់គ្រង​កូ​វី​ដ​១៩ ដោយ​គ្មាន​អ្នក​បាត់បង់​ជីវិត

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សុខា​កម្ពុជា​បាន​បង្ហាញ​ពី​មោទនភាព​នៃ​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​ជំងឺ​កូ​វី​ដ​១៩ ដែល​មិន​មាន​អ្នក​ស្លាប់ ដោយសារ​ជំងឺ​នេះ ក្នុង​រយៈពេល​កន្លង​មកនេះ រហូត​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ដែល​ប្រជាជន​ឆ្លង​ជំងឺ​នេះ និង​អ្នក​ស្លាប់​ច្រើន ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សុខា​កម្ពុជា​បាន​បង្ហាញ​ពី​មោទនភាព​នៃ​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​ជំងឺ​កូ​វី​ដ​១៩ ដែល​មិន​មាន​អ្នក​ស្លាប់ ដោយសារ​ជំងឺ​នេះ ក្នុង​រយៈពេល​កន្លង​មកនេះ រហូត​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ដែល​ប្រជាជន​ឆ្លង​ជំងឺ​នេះ និង​អ្នក​ស្លាប់​ច្រើន ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​កោះសន្តិភាព​ទទួល​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា នៅ​ពេល​ដែល​ពិភពលោក និង​កំពុង​ដោះ​ស្រ​យ​បញ្ហា​រាតត្បាត​ជាង​មួយ​ឆ្នាំ​មក​ហើយ ចាប់តាំងពី​មានការ​ប្រកាស​ជា​លើក​ដំបូង​ថា មាន​ករណី​កូ​វី​ដ​១៩ រាតត្បាត​លើ​សកលលោក​ប្រទេស​កម្ពុជា​បាន​លេច​ចេញ​ជា​រឿង​ជោគជ័យ​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ ។

លោក​ជំទាវ​បាន​លើក​ឡើង​ទៀត​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដី​គោ​គ​ដ៏​តួច ដែល​គ្មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ទោះបីជា​មាន​ប្រព័ន្ធ​សុខាភិបាល​ដែល​ទទួល​បានការ​គាំទ្រ​ហិរញ្ញវត្ថុ​តិចតួច​ក៏​ដោយ ។

លោក​ជំទាវ​បាន​ដង​ស្រង់​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី​ឈ្មោះ​ថា SBC News DATELINE ថា ខណៈ​ពេល​ប្រទេស​ក​ម្បុ​ជា មាន​ករណី​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៤៤៨​ករណី និង​គ្មាន​អ្នក​ស្លាប់ ប៉ុន្តែ​នៅ​ចក្រភព​អង់គ្លេស​មាន​ករណី​កូ​វី​ដ​១៩ ថ្មី​ជាង​៣៨.០០០​ករណី​នឹង​មាន​អ្នក​ស្លាប់ ដោយសារ​ជំងឺ​នេះ​ចំនួន​១៩២០​នាក់ ។ ទោះបីជា​ប្រទេស​ទាំង​ពីរ​នេះ​មិន​អាច​ធ្វើការ​ប្រៀបធៀប​គ្នា​បាន ប្រសិនបើ​មើល​លើ​ចំណុច​ចំនួន​ប្រជាជន ឬ​ប្រព័ន្ធ​សុខាភិបាល​ក៏​ដោយ ក៏​មានការ​ផ្តល់​នូវ​គំនិត​ប្រៀបធៀប​មួយ​អំពី​របៀប​ដែល​វីរុស​បាន​ជះ​ឥទ្ធិពល​ដល់​ប្រទេស​ទាំងអស់ ដែល​មានការ​ខុស​គ្នា​ខ្លាំង​ណាស់​ដែល​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ ។

លោក​ជំទាវ​បាន​ស្រង់​សំដី លោកស្រី​វេជ្ជបណ្ឌិត ហ្វ្រេ​ន សេស ដេ​លី (Dr. France Dalily) ដែល​បាន​ធ្វើការ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​ពីរ​ទស​វត្ស​មក​ហើយ​នោះ មានការ​សង្ស័យ​លើ​តួលេខ​នៃ​ករណី​កូ​វី​ដ​១៩ ប៉ុន្តែ​ឥឡូវនេះ​លោកស្រី មានការ​ជឿរ​ជាក់​ជោគជ័យ​របស់​កម្ពុជា គឺ​មាន​ពិតប្រាកដ​មែន ។

លោកស្រី​វេជ្ជបណ្ឌិត​ហ្វ្រេ​ន​សេស ដេ​លី បាន​និយាយ​ថា ៖« វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់ ។ ខ្ញុំ​គិត​ថា​យើ ង​នឹង​ត្រូវ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ទីនោះ ប៉ុន្តែ​បន្ទាប់​ពី​ពីរ​ទៅ​បី​ខែ ដំបូង​នៃ​ការ​រាត​ត្បត​វា​បាន​បង្ហាញ​ច្បាស់​ថា គឺ​ពិតជា​មិន​មាន​ករណី​ជំងឺ​កូ​វី​ដ​១៩ ច្រើន​នោះ​ទេ​» ។ លិខិត​បាន​ស្រង់​សំដី​លោកស្រី​វេជ្ជបណ្ឌិត​ហ្វ្រេ​ន​សេស ដេ​លី ថា លោកស្រី​ធ្លាប់​ធ្វើការ​ងារ​លើ​ការ​គ្រប់គ្រង​ជំងឺឆ្លង និង​ការ​អប់រំ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ប្រទេស​កម្ពុជា ។

លោកស្រី​ថា បើ​ករណី និង​ស្លា​បប់​ខ្ពស់​ជាង​ចំនួន​ប្រកាស​ផ្លូវការ​នោះ វិបត្តិ​សុខភាព​នឹង​កើតឡើង​ធ្ងន់ធ្ងរ​ជា​មិន​ខាន ដែល​មិន​អាច​លាក់លៀម​បាន​ឡើង ។ លោកស្រី​បញ្ជាក់​ថា​៖«​ពិត​ណាស់​នឹង​ត្រូវ​មានការ​កត់ត្រា​ករណី​ស្លាប់ ប្រសិនបើ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវ​ដ​១៩ ដែល​បាន​កត់​ត្រាទុក​នោះ​» ។

យោង​តាម​ការ​ស្រង់​ខ្លឹមសារ​ដដែល​របស់​លោក​ជំទាវ​ឱ វណ្ណ​ឌី​ន បាន​លើក​ឡើង​ថា​ដំបូង​ឡើយ​កម្ពុជា​ហាក់ដូចជា មើល​ស្រាល​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​នេះ ហើយ​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ កម្ពុជា​បាន​បដិសេធ​ក្នុង​ការ​បិទ​ព្រំដែន​របស់​ខ្លួន​ដែរ ។ ជាង​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ប្រកាស​ចង់ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​ទៀត​ផង ។ នៅ​ទីបំផុត សម្តេច​បាន​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េ​កាំ​ង ហើយ​បាន​ចាប់ផ្តើម​បិទ​ព្រំដែន​របស់​ខ្លួន​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយមក ។

កម្ពុជា​បាន​បន្ត​ត្រួតពិនិត្យ​តាម​ព្រំដែន​យ៉ាង​តឹង​រឹង និង​បាន​ព្យួរ​កម្មវិធី​ផ្តល់​ទិ​ដ្ឋ​ការ​អេ​ឡិច​ត្រូ​និ​ច និង​ទិ​ដ្ឋ​ការ​នៅ​ពេល​មក​ដល់​ដែល​បណ្តាល​ឲ្យ​ស្ទើរតែ​គ្មាន​អ្នក​ទេសចរណ៍ ។ អ្នកដំណើរ​ដែល​មាន​លក្ខណសម្បត្តិ​អាច​ចូល​មក​កម្ពុជា​បាន ត្រូវ​តែ​ផ្តល់​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ដែល​មាន​រយៈពេល​មិន​លើស​ពី​៧៣​ម៉ោង ។ អ្នក​ធ្វើតេស្ត​វិជ្ជមាន​ត្រូវ បាន​គេ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តាម​កន្លែង​ដែល​កំណត់​ដោយ​រដ្ឋាភិបាល ហើយ​អ្នក​ដែល​មាន​លទ្ធផល​អវិជ្ជមាន​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ រយៈពេល​១៤​ថ្ងៃ ។

រាជរដ្ឋាភិបាល​ក៏ អាច​ផាកពិន័យ​ប្រជាពលរដ្ឋ​រហូត​ដល់​២៥០.០០០​ដុល្លារ ឬ​ដាក់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ពិរុទ្ធ​ពី​បទ​មិន​គោរព ឬ​រារាំង​ការ​អនុវត្ត​វិធានការ បន្ទាន់​ដែ​លែ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ