រាជធានីភ្នំពេញ ៖ សម្ភារគ្រឿងអគ្គិសនី និងខ្សែកាបដែលទុកចោលនៅក្នុងដីឡូតិ៍មួយកន្លែងបានអគ្គិភ័យឆាបយ៉ាងសន្ធោសន្ធៅ និងរាលដាល់ទៅឃ្លាំង ខណៈដែលបុគ្គលិក បោះកន្ទុយបារីចោល ហើយចេះរាលដាល់។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីព្រឹកទី២៣ មករា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលំ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ហើយភ្លើង បានឆេះរាលដាល់ទៅឃ្លាំង ដែលនៅក្នុងដីឡូតិ៍នោះទេ។
ទីតាំងឃ្លាំងដែលត្រូវភ្លើងឆេះ នោះ ត្រូវបាននគរវបាលអោយដឹងថា មានម្ចាស់ឈ្មោះ ឃៀង វណ្ណា ភេទប្រុស អាយុ ៣៨ឆ្នាំជាអ្នកគ្រប់គ្រង ។តាមព័ត៌មានអោយដឹងថា អគ្គីភ័យនេះបានឆាបឆេះគំនរ ជ័រខ្សែកាប ព្រមទាំងសម្ភារះ និងប្រេង ដែលនៅក្នុងដីឡូតិ៍ យ៉ាងសន្ទោសន្ទៅ បង្កអោយមានការភ្ញាកផ្អើល អ្នកជិតយ៉ាងខ្លាំង ភ្លាមៗ នគរបាលបានចេញរថយន្តជាច្រើនគ្រោះ បានទៅអន្តរាគមន៍ បាញ់ពន្លត់។
តាមនគរបាលអោយដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គីភ័យ បានទៅបាញ់ពន្លត់ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡានហើយ ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃដដែល។
ទាក់ទិនការកើតមានអគ្គីភ័យនេះ ត្រូវបានបុគ្គលិក បានអោយសមត្ថកិច្ចដឹងថា បណ្តាលមក ពី កន្ទុយបារី ដែល បោះចោល ហើយ បានឆេះរាលដាល់ទៅ សម្ភារះ ដែលជាជាតិជ័រ និងធុងប្រេង យ៉ាងឆាបរហ័ស។តាមនគរបាលការិយាល័យ បង្កា ពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ឃ្លាំងទំហំ ១០ម៉ែត្រ x ១៥ម៉ែត្រ ព្រមទាំង សម្ភាះទុកចោលនៅក្នុងដីឡូតិ៍ ត្រូវបានអគ្គីភ័យឆាបឆេះបណ្តាលអោយរងការខូចខាតតែបណ្តាលអោយឆេះរាលដាល់ និងបង្កអោយមនុស្សរងរបួសឡើយ ។
ចែករំលែកព័តមាននេះ