លោកចូ បៃដិន ធ្វើសច្ចាប្រណិធានក្លាយជាប្រធានាធិបតីទី៤៦ (វីដេអូ)
សហរដ្ឋអាមេរិក ៖ លោកចូ បៃដិន អាយុ៧៨ឆ្នាំ បានធ្វើសច្ចាប្រណិធាន ដោយយកដៃដាក់លើគម្ពីរប៊ីប កាលពីថ្ងៃទី២០ មករា ក្លាយជាប្រធានាធិបតីទី៤៦…
សហរដ្ឋអាមេរិក ៖ លោកចូ បៃដិន អាយុ៧៨ឆ្នាំ បានធ្វើសច្ចាប្រណិធាន ដោយយកដៃដាក់លើគម្ពីរប៊ីប កាលពីថ្ងៃទី២០ មករា ក្លាយជាប្រធានាធិបតីទី៤៦…
សហរដ្ឋអាមេរិក ៖ លោកចូ បៃដិន អាយុ៧៨ឆ្នាំ បានធ្វើសច្ចាប្រណិធាន ដោយយកដៃដាក់លើគម្ពីរប៊ីប កាលពីថ្ងៃទី២០ មករា ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ក្នុងពិធីចូលកាន់តំណែងមួយ ដែលអ្នកកាន់តំណែងមុនលោក គឺលោកដូណាល់ ត្រាំ មិនបានចូលរួមឡើយ ដោយចាកចេញទៅកាន់រដ្ឋផ្លរីដា តែប៉ុន្មានម៉ោងមុនពិធីនេះ។
ដៃធ្វេងដាក់លើគម្ពីរប៊ីប ហើយដៃស្ដាំលើកឡើងលើ លោកបៃដិន ជាអតីតអនុប្រធានាធិបតី របស់លោកបារ៉ាក់ អូបាម៉ា និងជាអ្នកអាជីពនយោបាយចាប់តាំងពីយូរមកហើយ បានធ្វើសច្ចាប្រណិធាន ដោយលោកសច្ចាជាមហោឡារិកថា ខ្ញុំនឹងបំពេញដោយស្មោះត្រង់នូវតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនឹងថា ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីថែរក្សានិងការពាររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ លោកសច្ចាបែបនោះ នៅកាំជណ្ដើរនៃវិមានកាពីតូល។
ក្នុងសុន្ទរថាចូលកាន់តំណែង ប្រមុខរដ្ឋថ្មី បានលើកពីបញ្ហាជាច្រើន ហើយលោកសម្ដែងការអបអរសាទរ ចំពោះទិវានៃក្ដីសង្ឃឹម សម្រាប់ប្រទេស។ លោកបន្តថា លទ្ធិប្រជាធិបតេយ្យជាអ្នកឈ្នះ។ លោកពោលបែបនេះជាការឆ្លើយតបចំពោះការចោទប្រកាន់នានា ពីការក្លែងបន្លំលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី។
ទាក់ទិននឹងព្រឹត្តិការណ៍ធ្ងន់ធ្ងរនានា រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្នុងនោះរួមមានការវាយប្រហារលើវិមានកាពីតូល ដោយពួកបាតុករគាំទ្រលោកត្រាំច្រើនសិបនាក់ លោកបៃដិនបានអំពាវនាវឲ្យមានឯកភាពជាតិ និងអះអាងថា លោកនឹងតស៊ូក្នុងអាណត្តិរបស់លោក ប្រឆាំងឧត្ដមភាពនិយមស្បែកស និងភេរវកម្មក្នុងស្រុក។ លោកបន្តថា ទិសដៅរបស់យើងគឺធានាបណ្ដាបទពិសោធន៍ល្អៗសម្រាប់បណ្ដាអ្នកប្រើប្រាស់របស់យើងនិងបង្កើតសហគមន៍មួយដែលមានការគោរពគ្នាទៅវិញទៅមក។ យើងនឹងធ្វើការដើម្បីកែលម្អបទពិសោធន៍នោះ។
ពិធីចូលកាន់តំណែងរបស់លោកបៃដិនប្រព្រឹត្តទៅក្នុងកិច្ចការពារសន្តិសុខខ្ពស់បំផុត ជាមួយការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិប្រដាប់ដោយអាវុធជាច្រើន ហើយមានអ្នកចូលរួមត្រឹមតែ២.០០០នាក់ មកជួបជុំគ្នានៅតាមកាំជណ្ដើរនៃវិមានកាពីតូល ដែលបិទច្រកចូលនានា ដោយរបាំងបេតុងនិងដាក់ពង្រាយកងកម្លាំងសន្តិសុខ។
អ្នកចូលរួមភាគច្រើនអង្គុយតាមកៅអី ដែលដាក់ឃ្លាតៗពីគ្នា ដើម្បីបង្ការខ្លាចឆ្លងវីរុសCOVID-19 ដែលកំពុងរាតត្បាតខ្លាំងបំផុតក្នុងប្រទេស។ បណ្ដាអ្នកចូលរួមសុទ្ធតែពាក់ម៉ាស។ចំណែកនៅទីលានNATIONAL MAILLដែលតាមប្រពៃណីក្នុងពិធីចូលកាន់តំណែងរបស់ប្រធានាធិបតី តែងមានមនុស្សម្នាលើកគ្នាមកជាច្រើនដើម្បីអបអរសាទរ តែលើកនេះបិទមិនឲ្យចូល ហើយដាក់រាយជំនួសមនុស្សដោយទង់ជាតិអាមេរិក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ