ចិនត្រៀមបង្ហាញនាវាផ្ទុកយន្តហោះទី៣ របស់ខ្លួន
ប្រទេសចិន ៖ កាសែតចិន GLOBAL TIMES រាយការណ៍នាថ្ងៃទី១៩មករាថា នាវាផ្ទុកយន្តហោះទី៣ របស់ចិន ត្រៀមបង្ហាញក្នុងឆ្នាំ២០២១នេះ ខណៈបណ្ដារូបភាពផ្កាយរណប…
ប្រទេសចិន ៖ កាសែតចិន GLOBAL TIMES រាយការណ៍នាថ្ងៃទី១៩មករាថា នាវាផ្ទុកយន្តហោះទី៣ របស់ចិន ត្រៀមបង្ហាញក្នុងឆ្នាំ២០២១នេះ ខណៈបណ្ដារូបភាពផ្កាយរណប…
ប្រទេសចិន ៖ កាសែតចិន GLOBAL TIMES រាយការណ៍នាថ្ងៃទី១៩មករាថា នាវាផ្ទុកយន្តហោះទី៣ របស់ចិន ត្រៀមបង្ហាញក្នុងឆ្នាំ២០២១នេះ ខណៈបណ្ដារូបភាពផ្កាយរណប ដែលទើបចេញផ្សាយ បង្ហាញអនាគតនាវាផ្ទុកយន្តហោះនេះ។
បណ្ដារូបភាពនៃនាវាផ្ទុកយន្តហោះថ្មីចិន ត្រូវបានផ្កាយរណបថត ពីលើការដ្ឋាននាវាJIANGNAN CHANGXING ហើយត្រូវបានចេញផ្សាយ តាមបណ្ដាញសង្គមWECHAT របស់ទស្សនាវដ្ដីORDNANCE INDUSRY SCIENCE TECHNOLOGY។ គេជឿជាក់ថា នាវាផ្ទុកយន្តហោះទី៣ TYPE 003 នៅសល់ពេលប៉ុន្មានខែទៀតប៉ុណ្ណោះនឹងបង្ហាញ ពោលគឺមុនដំណាច់ឆ្នាំ២០២១នេះ ក៏ទោះបីមិនទាន់មាន ការធ្វើអត្ថាធិប្បាយផ្លូវការពីរឿងនោះនៅឡើយក្ដី្ដ។
នាវាផ្ទុកយន្តហោះTYPE 003នឹងជានាវាផ្ទុកយន្តហោះ ធំជាងនាវាផ្ទុកយន្តហោះSHANDONG ជានាវាផ្ទុកយន្តហោះទី២របស់ចិនទៅទៀត។ បណ្ដាអ្នកជំនាញការលើកឡើងថា នាវានោះមានចំណុះជិត១០០.០០០តោន ខណៈនាវាផ្ទុកយន្តហោះអាមេរិកKITTY HAWKមានចំណុះត្រឹមជិត៨០.០០០តោន ទល់នឹង៤២.៥០០តោនសម្រាប់នាវាផ្ទុកយន្តហោះបារាំងCHARLES DE GAULLE៕ ដកស្រង់ចេញពីវេបសាយ ៖ sputniknews
ចែករំលែកព័តមាននេះ