ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀវភៅ«​កោះ​កេរ និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤» កំពុង​រក​អ្នក​ឧ​បត្ត​ម្ភ គាំទ្រ​ក្នុង​ការ​ផលិតដល់មនុស្សជំនាន់ក្រោយ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សៀវភៅ​ដែល​មាន​ចំណងជើង​ថា «​កោះ​កេរ និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤» (​ចេញផ្សាយ​លើក​ទី​២ ឆ្នាំ​២០២១) កំពុងធ្វើការ​ផ្សព្វផ្សាយ​លក់ ប៉ុន្តែ​ដោយសា​ថវិកា និង​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ…

រាជធានី​ភ្នំពេញ ៖ សៀវភៅ​ដែល​មាន​ចំណងជើង​ថា «​កោះ​កេរ និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤» (​ចេញផ្សាយ​លើក​ទី​២ ឆ្នាំ​២០២១) កំពុងធ្វើការ​ផ្សព្វផ្សាយ​លក់ ប៉ុន្តែ​ដោយសា​ថវិកា និង​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ដូចនេះ​ទាល់តែ​មានការ​កុម្ម៉ង់​ទិញ ទើប​ខាង​មូលនិធិ​កេរដំណែល​ខ្មែរ អាច​ព្រី​ន​សៀវភៅ​ជូន (Book print in order) បងប្អូន​ដែល​មាន​ចំណាប់អារម្មណ៍​បាន​។

តើ​មានរឿង​រ៉ាវ​អ្វីខ្លះ ដែល​បាន​កើតឡើង​នៅ​ក្នុង​សតវត្សរ៍​ទី​១០ នៅ​ក្នុង​ប្រវត្តិសាស្ត្រ? តើ​ព្រះបាទ​ជ័យ​វ័យ​វរ្ម័ន​តី​៤​ជា​នរណា? ហេតុ​អ្វី​បានជា​ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​យាង​ចេញពី​រាជធានី​អង្គរ​ទៅ​កាន់​តំបន់​កោះ​កេរ ? នៅ​ក្នុង​សៀវភៅ «​កោះ​កេរ និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤» នឹង​បង្ហាញ​ចំលើយ​ទាំងនេះ​។

លោក​បណ្ឌិត ចិ​ន្ត ច័ន្ទ​រតនា / រូបភាព ៖ ​មូលនិធិ​កេរដំណែល​ខ្មែរ

ឆ្លើយ​តប​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព នៅ​ថ្ងៃ​ទី ១២ ខែ មក​រា ឆ្នាំ ២០២១ តាម​រយៈ​បណ្តាញ​សង្គម Facebook លោក​បណ្ឌិត ចិ​ន្ត ច័ន្ទ​រតនា គឺជា​អ្នកនិពន្ធ​សៀវភៅ «កោះ​កេរ និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤» បាន​ថ្លែង​ថា «​ខ្ញុំ​ចំណាយពេល​សិក្សា​ស្រាវជ្រាវ​ប្រមូល​ឯកសារ​តាំងពី​ឆ្នាំ​២០០២ ចប់​បណ្ឌិត ចុងឆ្នាំ​២០១១ បោះពុម្ព​សៀវភៅ​ជា​ភាសា​បារាំង​នៅ​ឆ្នាំ​២០១២ តែ​សៀវភៅ​ជា​ភាសា​ខ្មែរ ត្រូវ​កែសម្រួល និង​បញ្ចូល​ទិន្នន័យ​ស្រាវជ្រាវ​ថ្មី​ជា​ច្រើន​ទៀត ទើប​នៅ​ឆ្នាំ​២០២០ ខ្ញុំ​ចេញផ្សាយ​លើក​ទី​១ ហើយ​នៅ​ឆ្នាំ​២០២១​នេះ ខ្ញុំ​ចេញផ្សាយ​លើក​ទី​២ ដែល​កែសម្រួល​អត្ថបទ​ខ្លះ និង​បន្ថែម​ព័ត៌មាន​មួយ​ចំនួន​ទៀត​ទើប​នៅ​ឆ្នាំ​២០២០ ខ្ញុំ​ចេញផ្សាយ​លើក​ទី​១ នៅ​លើក​ទី​១ មានការ​គាំទ្រ​គួរសម តែ​សម័យកាល​កូ​វី​ដ ហេតុនេះ​ហើយ ការ​លក់​ក៏​មិនសូវ​បាន​ច្រើន​ដែរ ទើប​យើង​យក​យុទ្ធសាស្ត្រ ព្រី​ន ពេល​មានការ​កុម្ម៉ង់ (print in order) សម្រាប់​លើក​ទី​២ ខ្ញុំ​គិត​ថា​អាច​មាន​អ្នកគាំទ្រ​បាន​ច្រើន ព្រោះ​អី​កោះ​កេរ មានគេ​ចាប់អារម្មណ៍​ច្រើន ហើយ​គ្មាន​អ្នក​ណា​សរសេរ​ឡើយ នេះ​ជា​ការងារ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ academic research អ​ញ្ចឹ​ង​ហើយ​ទើប​ប្រើ​ពេល​យូរ​ក្នុង​ការ​សរសេរ​»​។

រូបភាព ៖ ​មូលនិធិ​កេរដំណែល​ខ្មែរ

សូម​ជម្រាប​ជូន​ថា បច្ចុប្បន្ន​លោក​បណ្ឌិត​កំពុងធ្វើការ និង​សិក្សា​បន្តនៅ​ក្រៅប្រទេស ហើយ​លោក​ក៏​ជា​អ្នក​ស្រាវជ្រាវ និង​ជា​ប្រធាន​ក្រុម​ស្ថាបនិកនៃ​មូលនិធិ​កេរដំណែល​ខ្មែរ ដែល​ធ្វើ​កិច្ចការ​លើ​ការងារ​ស្រាវជ្រាវ​ផ្នែក បេតិកភណ្ឌ​វប្បធម៌ និង​ប្រវត្តិ​សិល្បៈ​អាស៊ី​អាគ្នេយ៍​។ « ខ្ញុំ​មក​ធ្វើការ និង​សិក្សា​បន្ត​នៅ​ទី​នេះ ដោយសារ​ខ្ញុំ​ចប់​បណ្ឌិត​នៅ​ប្រទេស​បារាំង ហើយ​ប្រធានបទ​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត​នោះ​គឺ កោះ​កេរ និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ នេះឯង​»​។

រូបភាពដកស្រង់ពី ៖ ​មូលនិធិ​កេរដំណែល​ខ្មែរ

លោក​បណ្ឌិត​បាន​បន្ត​ថា «​ខ្ញុំ​មាន​បំណង​ស្វែងរក​ការ​ឧបត្ថម្ភ ដើម្បី​បោះពុម្ព​ចែក​តាម​បណ្ណាល័យ នៅ​តាម​សាលា​ទូ​ទាំង​ប្រទេស ប៉ុន្តែ​វា​ហាក់ដូចជា​មិន​ទាន់​សង្ឃឹម​សោះ ក៏​ព្រោះថា​យើង​ជា​អ្នក​ស្រាវជ្រាវ​គ្មាន​លទ្ធភាព​បោះពុម្ព ដើម្បី​ចែក​ជូន Free ឡើយ ​។ តែ​ចិត្ត​ចង់អោយ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​អាន និង​ចែករំលែក​អោយ​បាន​ទូលំទូលាយ​ផង​ដែរ​ ។ ណាមួយ​រាជរដ្ឋាភិបាល​កំពុង​ដាក់​ឯកសារ​ស្នើ​កោះ​កេរ ទៅ​ក្នុង​អង្គការ​យូ​ណេ​ស្កូ​ដែរ ដើម្បី​ចុះបញ្ជី បេតិកភណ្ឌ​ពិភពលោក អ​ញ្ចឹ​ង​សៀវភៅ​នេះ នឹង​ក្លាយជា​ឯកសារ​សំខាន់​សម្រាប់​កូន​ខ្មែរ​គ្រប់​រូប ដែល​ចង់​ស្វែង​យក​ពី​កោះ​កេរ និង​ព្រះបាទ​ជ័យ​វ​រុ័​នទី​៤»​។

រូបភាពដកស្រង់ពី ៖ ​មូលនិធិ​កេរដំណែល​ខ្មែរ

លោក​បន្ថែម​ថា «​សៀវភៅ​នេះ​ផង​ដែរ ខ្ញុំ​ផ្តោត​លើ​ប្រវត្តិសាស្ត្រ សង្គម មន្ត្រី សាសនា សិល្បៈ ស្ថាបត្យកម្ម និង​ជា​ពិសេស​ប្រវត្តិ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ តែ​ម្តង ខ្ញុំ​គិត​ថា​ បច្ចុប្បន្ន​យុវជន​ជំនាន់​ក្រោយ គួរតែ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ខ្លួន​អោយ​បាន​ច្បាស់ មុន​នឹង​យើង​ជជែក ឬ​ជឿ​លើ​ការ​ពិភាក្សា​លើ​បញ្ហា​អ្វីមួយ ដោយ​គ្រាន់តែ​លឺ​គេ​ថា​តាម​គ្នា ព្រោះ​ការ​សិក្សា​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្លួន គឺ​មាន​សារៈសំខាន់​ណាស់ ដើម្បី​អោយ​យើង​ដឹង​អំពី រឿងរ៉ាវ និង​បញ្ហា​ដែល​បាន​កើតឡើង ហើយ​ជៀសវាង​កុំឱ្យ​កំហុស​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទាំងនោះកើតឡើង​ច្រំ​ដែល​ៗ នៅ​លើ​ទឹកដី​យើង​ទៀតហេតុនេះ​ហើយ យើង​ត្រូវ​ស្រឡាញ់ និង​យកចិត្តទុកដាក់ ចំពោះ​ការ​សិក្សា​លើ​ប្រវត្តិសាស្ត្រ និង​បុរាណវិទ្យា​អោយ​បាន​ច្រើន ដើម្បី​អោយ​យើង​បានដឹង​អំពី​រឿងរ៉ាវ ដែល​បាន​កើតឡើង​កាលពី​អតីតកាល​»​។

រូបភាពដកស្រង់ពី ៖ ​មូលនិធិ​កេរដំណែល​ខ្មែរ

សូម​ជម្រាប​ជូនបន្ថែមថា ក្នុង​អាជីព និង​បទ​ពិសោធន៍​ការងារ​នៅ​ឆ្នាំ​២០០៨ លោក​បាន​បង្កើត​ទស្សនាវដ្តី «​កេរដំណែល​ខ្មែរ​» ដែល​ធ្វើការ​ងារ​លើ​ការងារ​ស្រាវជ្រាវ​ផ្នែក​វប្បធម៌ បុរាណវិទ្យា និង​ប្រវត្តិ​សិល្បៈ​នៅ​កម្ពុជា ​។ លោក​ធ្លាប់​ធ្វើការ​ជា «​ទីប្រឹក្សា​» (​ផ្នែក​វប្បធម៌ និង ប្រវត្តិសាស្ត្រ​) សម្រាប់​ខ្សែភាពយន្ត រឿង «​ហ្លួង​ព្រះស្តេច​កន​» និង​ធ្លាប់​ជា​អ្នកជំនាញ​ថ្នាក់​ជាតិ​(​លើ​ផ្នែក​វប្បធម៌ និង​បុរាណវិទ្យា​) សម្រាប់​វិទ្យាស្ថាន​ស្លឹករឹត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ជាម​គ្គុ​ទេស​ក័​ថ្នាក់​ជាតិ សម្រាប់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។ មិនតែប៉ុណ្ណោះ លោក​គឺជា​កូន​ខ្មែរ​ដំបូង​គេ​ដែល​បាន​ចូលរួម​ការងារ​ជា «​ទីប្រឹក្សា​ផ្នែក​វប្បធម៌ និង​ការ​ច្នៃប្រឌិត​» នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​លំដាប់​ពិភពលោក Walt Disney របស់​សហរដ្ឋអាមេរិក សម្រាប់​រឿង «​ព្រះ​នាង​រ៉ា​យ៉ា និង​ពង្ស​នាគ​ចុង​ក្រោយ – Raya and the last dragon» ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ដើមខែ​មីនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​។

រូបភាពដកស្រង់ពី ៖ ​មូលនិធិ​កេរដំណែល​ខ្មែរ

ជា​កូនប្រុស​ដែល​កើត​នៅ​ក្នុង​ត្រកូល​អ្នកសិល្បៈ និង​មាន​ឈាមជ័រ​អ្នក​វប្បធម៌ លោក​បាន​តស៊ូ​ព្យាយាម​រៀនសូត្រ​រហូត​សម្រេច​គោលដៅ​របស់​ខ្លួន និង​បាន​ចូលរួម​ក្នុង​គម្រោង​ស្រាវជ្រាវ​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​បុរាណវិទ្យា និង​ប្រវត្តិ​សិល្បៈ ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​សាធារណៈ​ជនជាតិ និង​អន្តរជាតិ តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សិក្ខាសាលា សន្និសីទ​អំពី​ការងារ​ស្រាវជ្រាវ​ថ្នាក់​ជាតិ និង​អន្តរជាតិ​ផង​ដែរ​។ នៅ​ឆ្នាំ​២០១៩ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែងតាំង​ជា «​ទីប្រឹក្សា​» នៃ​ក្រសួង​ព័ត៌មាន​(​ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ​)​។

សៀវភៅ​នេះ​មាន​តម្លៃ​៖ ៦​ម៉ឺន​រៀល (១៥​ដុល្លា​អា​មេ​រិ​ក​) និង​មាន ១៩៨ ទំព័រ​ ។ លោក​អ្នក​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​នេះ​បាន ៖ 011555787 ៕

អត្ថបទសរសេរ ដោយ