ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណប្រយោជន៍​នៃ​ព្រះពុទ្ធ​សាសនា

3 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​មានគុណ​ស​ម្ប​តិ្ត​ធំធេង​ណាស់​ចំពោះ​មនុស្សលោក​ជួយ​ឱ្យ​ជីវិត​រស់នៅ​ដោ​យ​ភាព​ចម្រុងចម្រើន សុខ​សប្បាយ​ព្រោះ​មិន​បាន​បៀតបៀន​គ្នា និង​ជួយ​ដល់​ប្រយោ​ជន៍​សង្គម​ឱ្យ​មាន​សុខ​សន្តិភាព ។ ព្រះពុទ្ធ​សាសនា​មានគុណ​ប្រយោជន៍​៤​យ៉ាង​គឺៈ ១-​ឱវាទ​ពុទ្ធសាសនា​ជា​បច្ច័យ​មួយ​ជួយ​ឱ្យ​មនុស្ស​មាន​សេចក្តីសុខ​ស្ងប់​ខាង​ផ្លូវចិត្ត​នឹងធឹង​ធ្វើ​ឱ្យ​បុគ្គល​គ្រប់​រូប​មាន​សុខភាព​ផ្លូវ​ចិត្តល្អ​រឹង​មាំ និង​នាំ​ឱ្យ​សុខភាព​រាង​កាយ​របស់​បុគ្គល​ល្អ​ផង​ដែរ ព្រោះ​សុខភាព​កាយ​អាស្រ័យ​នឹង​សុខភាព​ផ្លូវចិត្ត ។ ២-​ពុទ្ធសាសនា​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍ល្អ​មាន​សតិ​រឹង​មាំ​ជា​និច្ច​ប្រាស់ចាក​សេចក្តី​ភ័យ​ខ្លាច…

ព្រះពុទ្ធ​សាសនា​មានគុណ​ស​ម្ប​តិ្ត​ធំធេង​ណាស់​ចំពោះ​មនុស្សលោក​ជួយ​ឱ្យ​ជីវិត​រស់នៅ​ដោ​យ​ភាព​ចម្រុងចម្រើន សុខ​សប្បាយ​ព្រោះ​មិន​បាន​បៀតបៀន​គ្នា និង​ជួយ​ដល់​ប្រយោ​ជន៍​សង្គម​ឱ្យ​មាន​សុខ​សន្តិភាព ។ ព្រះពុទ្ធ​សាសនា​មានគុណ​ប្រយោជន៍​៤​យ៉ាង​គឺៈ

១-​ឱវាទ​ពុទ្ធសាសនា​ជា​បច្ច័យ​មួយ​ជួយ​ឱ្យ​មនុស្ស​មាន​សេចក្តីសុខ​ស្ងប់​ខាង​ផ្លូវចិត្ត​នឹងធឹង​ធ្វើ​ឱ្យ​បុគ្គល​គ្រប់​រូប​មាន​សុខភាព​ផ្លូវ​ចិត្តល្អ​រឹង​មាំ និង​នាំ​ឱ្យ​សុខភាព​រាង​កាយ​របស់​បុគ្គល​ល្អ​ផង​ដែរ ព្រោះ​សុខភាព​កាយ​អាស្រ័យ​នឹង​សុខភាព​ផ្លូវចិត្ត ។

២-​ពុទ្ធសាសនា​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍ល្អ​មាន​សតិ​រឹង​មាំ​ជា​និច្ច​ប្រាស់ចាក​សេចក្តី​ភ័យ​ខ្លាច និង​វិបត្តិ​ទាំងពួង ។

៣-​សាសនា​ជួយ​ផ្តល់​កម្លាំងចិត្ត ធ្វើ​ឱ្យ​មនុស្ស​មាន​កម្លាំងចិត្ត​ជឿជាក់​លើ​ខ្លួនឯង​ថា​មាន​អ្នក​ជួយ​តាម​ថែរក្សា​ជា​និច្ច ជា​បច្ច័យ​មួយ​ដែល​អាច​ជួយ​ឱ្យ​ការ​ធ្វើការ​ងារ​បាន​សម្រេច និង​មានឱកាស​យកឈ្នះ​លើ​ឧបសគ្គ​ទាំងពួង​បាន ។

៤-​ជា​បច្ច័យ​ជួយ​ឱ្យ​ការ​ចិញ្ចឹមជីវិត​របស់​បុគ្គល​កាន់តែ​មាន​របៀប​វិន័យ និង​មានគុណ​ភាពល្អ​ឡើង មានឱកាស​បាន​សម្រេចប្រយោជន៍​ដោយ​ល្អ ។

ទិស​ដៅ​ទាំង​៤​ចំណុច​នេះ​ជា​គុណប្រយោជន៍​នៃ​ព្រះពុទ្ធ​សាសនា​យ៉ាង​ធំធេង​ចំពោះ​មនុស្ស​គ្រប់​រូប ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ