រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលមួយថ្ងៃ គឺថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ កើតឡើង៧លើក(យប់៤លើក) ស្លាប់ប្រុស៣នាក់ របួសធ្ងន់ស្រាល៧នាក់(ស្រី៤នាក់) នេះយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹង។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា ៖ ស្លាប់សរុប៣នាក់ ៖ ម៉ូតូស្លាប់៣២នាក់របូសធ្ងន់៤នាក់របួសស្រាល៣នាក់,យានផ្សេងៗស្លាប់១នាក់។
មូលហេតុគ្រោះថ្នាក់៖ ល្បឿន៤លើកស្លាប់២នាក់, មិនប្រកាន់ស្តាំ១លើកស្លាប់១នាក់,បត់គ្រោះថ្នាក់២លើក។ លទ្ធផលត្រួតពិនិត្យមធ្យោបាយថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ៖ មធ្យោបាយចូលគោលដៅសរុប៣៣០៨គ្រឿង ម៉ូតូ២២៨៨គ្រឿង។ មធ្យោបាយល្មើសសរុប៥៣៣គ្រឿង ម៉ូតូ៣៥៣គ្រឿង។ មធ្យោបាយពិន័យសរុប៥៣៣គ្រឿង ម៉ូតូ៣៥៣គ្រឿង៕ដោយ ៖ ទុយ ប៊ុនរី
ចែករំលែកព័តមាននេះ