ខណ្ឌចំការមន ចែកម៉ាស ២០០០ម៉ាស ដល់អ្នកដំណើរ
- ភ្នំពេញ
ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការីករាតត្បាតនៃជំងឺកូវីដ ១៩ លោក ថេង សុថុល អភិបាលខណ្ឌចំការមន អភិបាលរងខណ្ឌ លោក យិន…
ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការីករាតត្បាតនៃជំងឺកូវីដ ១៩ លោក ថេង សុថុល អភិបាលខណ្ឌចំការមន អភិបាលរងខណ្ឌ លោក យិន…
ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការីករាតត្បាតនៃជំងឺកូវីដ ១៩ លោក ថេង សុថុល អភិបាលខណ្ឌចំការមន អភិបាលរងខណ្ឌ លោក យិន សាន្ត អធិការនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ រួមទាំងអង្គភាពទាំង ១១ និងរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានចែកម៉ាសចំនួន ២០០០ម៉ាស ដល់អ្នកដំណើរ។
ម៉ាសទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរ។ ការចែកម៉ាសនេះ បានធ្វើឡើង កាលពីវេលាម៉ោង ០៣ និង ៣០នាទី រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះសុធារស ខាងមុខសកលវិទ្យាល័យ បៀលប្រាយ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។
មន្ត្រីសាលាខណ្ឌចំការមន បានឱ្យដឹងថា ការចុះចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅតាមផ្លូវនាពេលនេះជាលើកទី២ហើយ។ កាលពីព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា អាជ្ញាធរសមត្ថកិច្ចខណ្ឌចំការមន បានចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋរួចមកហើយ។
មន្ត្រីដដែលបន្តថា ម៉ាសដែលអាជ្ញាធរខណ្ឌចំការមន ចែកជូនដល់អ្នកដំណើរក្នុងថ្ងៃនេះ គឺចែកជូនដោយមិនរើសមុខឡើយ អោយតែបានធ្វើដំណើរឆ្លងកាត់ទីនេះ គឺចែកជូនដល់ពួកគាត់ប្រើតែម្តង៕ ភី ផល
ចែករំលែកព័តមាននេះ