ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​សៀង ណាំ ធ្វើ​ដន្លង​ជា​មួយ​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​

12 ឆ្នាំ មុន

ខេត្ត​​សៀម​រាប​​​ ៖ ប្រភព​ព័ត៌​មាន​ពីទីក្រុង​​បាង​កក​​បាន​​ឱ្យ​ដឹងថា ​​កូន​ស្រីពៅ​​របស់​លោក​​ស៊ុម​ឆាយ វង្សសាវ៉ាត​ ​​អតីត​នាយករដ្ឋ​មន្ត្រី​​​​ថៃ និង​​​ត្រូវ​ជា​​ក្មួយ​​​បង្កើត​​​របស់​​លោក​ថាក់​​ស៊ីន​​ ស៊ីណា​វ៉ាត្រា ​អតីត​នាយក​រដ្ឋ​មន្ត្រី​​​ថៃ​ដែល​​ត្រូវ​​ទម្លាក់​ពីតំណែងដោយ​រដ្ឋ​ប្រហារ​​​យោធា​កាលពី​ឆ្នាំ​​​២០០៦ ​​​គ្រោង​​នឹងរៀប​

ខេត្ត​​សៀម​រាប​​​ ៖ ប្រភព​ព័ត៌​មាន​ពីទីក្រុង​​បាង​កក​​បាន​​ឱ្យ​ដឹងថា ​​កូន​ស្រីពៅ​​របស់​លោក​​ស៊ុម​ឆាយ វង្សសាវ៉ាត​ ​​អតីត​នាយករដ្ឋ​មន្ត្រី​​​​ថៃ  និង​​​ត្រូវ​ជា​​ក្មួយ​​​បង្កើត​​​របស់​​លោក​ថាក់​​ស៊ីន​​ ស៊ីណា​វ៉ាត្រា ​អតីត​នាយក​រដ្ឋ​មន្ត្រី​​​ថៃ​ដែល​​ត្រូវ​​ទម្លាក់​ពីតំណែងដោយ​រដ្ឋ​ប្រហារ​​​យោធា​កាលពី​ឆ្នាំ​​​២០០៦ ​​​គ្រោង​​នឹងរៀប​អាពាហ៍ពិពាហ៍​​​​​ជាមួយ​​​​កូន​​ប្រុស​​​អ្នក​​ឧកញ៉ា​​​​តំណាង​​​រាស្ត្រ​​​មណ្ឌល​​សៀម​រាប​​​​ លោក​​សៀង  ណាំ ។

​យោង​តាម​ប្រភព​ព័ត៌មានតាម​​គេហ​ទំ​ព​រ័​មួយ​ឈ្មោះ​​  Bangkok (ANN)​ កាលពី​ថ្ងៃ​ទី​២៩ ក​ក្ក​ដា​ កន្លង​ទៅ​ បាន​សរសេរ​ទាក់ទងទៅ​នឹង​ចំណង​មេត្រី​ភាព​រវាង​អភិជន​ទាំង​ពីរ​ខាង​លើ​នេះ​ថា ​គ្រួសារ​អតីត​នាយក​រដ្ឋមន្ដ្រី ស៊ុម​​​ឆាយ​​វង្សសាវ៉ាត គ្រោង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ដែល​ចំណាយ​ទឹក​ប្រាក់ដ៏​ច្រើន​ឱ្យ​កូនស្រី​ឈ្មោះ​Chayapaដែល​នឹង​រៀប​ការ​ជាមួយ​កូនប្រុស​របស់​អ្នកឧកញ៉ា​សៀង ណាំ ជា​សមាជិក​រដ្ឋសភា កម្ពុជា ។

គេហ​ទំ​ព​រ័​ដដែល​បាន​សរសេរ​បន្ដ​ថា ​យោង​តាម​ប្រភព​អ្នក​ស្និទ្ធ​នឹង​​​​គ្រួសារ​​លោក​ វង្ស សាវ៉ាត​ បានឱ្យ​ដឹង​ថា​ ម្ដាយ​របស់​នាង​ Chayapa ​ជា​ប្អូនស្រី​របស់​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​​​លោក​ថា​ក់​ស៊ី​នស៊ី​ណាវ៉ា​ត្រា ប្រហែលជា​ចូល​រួម​​ពិធី​មង្គលការ​នៅ​ពេល​ណាមួយ​នៅ​ឆ្នាំ​ក្រោយ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នាង Chayapa  ​បាន​ជួប​ជាមួយ​កូនប្រុស​អ្នកឧកញ៉ា​សៀង​ ណាំ ម្តងម្កាល​ ហើយ​លោក​សៀង ណាំ ក៏​ជា​មិត្ដ​របស់​ឪពុក​ធំ​នាង​ដែរ​គឺ​លោក​ថា​ក់​ស៊ី​ន​។

ទាក់ទិន​ទៅ​នឹង​ព័ត៌​មាន​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ខាងលើ​នោះ​ កាលពី​រសៀល​ថ្ងៃ​ទី៣០ ក​ក្កដា ឆ្នាំ២០១២ មិន​អាច​សុំ​ការ​ពន្យល់​​បន្ថែម​​បាន​ទេ ​ពីអ្នក​ឧកញ៉ា​​​​​សៀង ណាំ ដោយ​ទូរ​សព្ទ័​មិន​អាច​​ហៅ​ចូលបាន ក៏ប៉ុន្ដែ​បើ​តាម​មេធាវី​ប្រចាំ​គ្រួសារ​អ្នកឧកញ៉ា​សៀង ណាំ គឺ​លោក​ប៉ែន ប៊ុ​ន​ណា​រិ​ទ្ធ បាន​បញ្ជាក់​ប្រាប់​តាម​​​​ទូរ​ស័ព្ទថា​ រឿង​រៀប​អាពាហ៍ពិពាហ៍​ហ្នឹង​ជា​ការ​ពិត ព្រោះ​កូនប្រុស​ស្រី​ទាំង​ពីរនាក់​នេះ​ត្រូវ​បាន​ចាស់ទុំ​ទាំង​សងខាង​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​រួច​ហើយ​ ។ ​ថ្វីបើ​យ៉ាងនេះ​ក្ដី​លោក​មិន​បាន​បញ្ជាក់​ប្រាប់​ថា​ តើ​ពេល​ណាមួយ​នឹង​ត្រូវ​រៀប​ការ​នៅ​​ឡើយ​ទេ ។

យោង​តាម​ប្រ​ភព​ពី​អ្នក​ជិត​ស្និទ្ធ​ជាមួយ​អ្នកឧកញ៉ា​សៀង ណាំ បាន​បង្ហើប​ឱ្យ​ដឹង​ថា ​កូន​ប្រុសរបស់​អ្នកឧកញ៉ា​សៀង ណាំ ដែល​គ្រោង​នឹង​រៀប​មង្គលការ​ជាមួយ​កូនស្រី​ពៅ​របស់ គ្រួសារ​លោ​ក​​ស៊ុម​ឆាយ​​ និង​ជា​ក្មួយ​ស្រី​លោក​ថាក់ ស៊ី​ន​សី​ណា​វ៉ា​ត្រា​នោះ​មានឈ្មោះណាំ លី​ណា​ល់ គឺជា​កូន​ទី២ និង​ជា​កូនប្រុស​​​​​​​​តែមួយ​ក្នុង​ចំណោម​កូន​បី​នាក់​របស់​អ្នកឧកញ៉ា​សៀង ណាំ។

ប្រភព​ដដែល​នោះ​បាន​បញ្ជាក់​បន្ថែម​ថា ​អ្នក ​ឧ​ក​ញ៉ា​សៀង ណាំ មានកូន​បី​នាក់ កូនច្បង​ស្រី ឈ្មោះ​ណាំ លី​ណែ​ត បាន​រៀប​ការ​ជាមួយ​លោក​ទា កុសល ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គ​ការ​សហប្រជាជាតិ និង​មានកូន​បី​នាក់ ។ កូន​ទី​ពីរ​ឈ្មោះ​ណាំ លី​ណា​ល់ ដែល​ភ្ជាប់ពាក្យ​ជាមួយ​កូន​ស្រី​លោក​អ​តីត​នាយក​រដ្ឋមន្ដ្រី​ថៃ និង​កូនស្រី​ពៅ​ឈ្មោះ​ណាំ លី​ណា រៀប​ការ​ជាមួយ​កូនប្រុស​លោក​ឧបនាយករដ្ឋមន្ដ្រី​យឹ​ម ឆៃ​លី ​។​

គួរ​បញ្ជា​ក់ថា ​អ្នក​ក​ឧកញ៉ា​សៀង ណាំ ក្រៅ​ពី​​មាន​តំណែង​ជា​អ្នកតំណាង​រាស្ដ្រ និង​ជា​សមាជិកសភា​កម្ពុជា លោក​ក៏​ជា​ពាណិជ្ជ​​ករ​ដ៏មាន​​ឥទ្ធិពល​ម្នាក់​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​​លោក​ជា​ម្ចាស់​សណ្ឋាគារស៊ី​ធីអង្គរដ៏ស្កឹម​ស្កៃនៅ​កណ្ដាល​ក្រុង​សៀមរាប និង​មាន​ដី​បុរី​ចំនួន​ពីរ គឺ​បុរី​សៀងណាំ១ និង​បុរី​សៀង​ណាំ​២ ។ លោក​គឺ​ជា​​តំណាងរាស្ដ្រ​ដ៏មាន​ចិត្ត​សប្បុរសម្នាក់​ដោយ​បាន​ចូលរួម​កសាង​ជាតិ​យ៉ាង​ច្រើន​ដូច​ជា​កសាង​សាលារៀន ផ្លូវថ្នល់ ស្ពាន ជា​ច្រើនកន្លែ​ង​​ ៕​