ថៃ៖តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា អ្នកគោរពសាសនាអ៊ិស្លាមជាច្រើននាក់ បានរៀបចំព្រឹត្តិការណ៍មួយកាលពីថ្ងៃអង្គារ ដើម្បីបង្ហាញការគាំទ្រដល់ស្ថាប័នរាជវង្សនៅប្រទេសថៃ។
ព្រឹត្តិការណ៍នេះបានកើតឡើងនៅក្រុមប្រឹក្សាឥស្លាមកណ្តាលនៃប្រទេសថៃ នៅក្នុងស្រុក Nong Chok។ មេដឹកនាំសាសនាមូស្លីម លោក Aziz Pitakkumpon ដែលជាប្រធានក្រុមប្រឹក្សា បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំក្រុមមូស្លីម មកពីបណ្តាខេត្ត ដែលស្លៀកសម្លៀកបំពាក់ពណ៌លឿង តំណាងឱ្យពណ៌ថ្ងៃកំណើតប្រពៃណីរបស់ព្រះករុណាព្រះមហាក្សត្រ។
លោក Aziz បានមានប្រសាសន៍ថា ស្ថាប័នរាជវង្សបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសង្គមថៃ ប្រកបដោយសន្តិភាព ដែលមានប្រជាជនថៃគ្រប់សាសនានិងគ្រប់ដើមកំណើត។ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងរំលឹកប្រជាជនអំពីភាពចាំបាច់ ដើម្បីសន្តិភាពជាតិ។
លោកឧត្តមសេនីយ៍ទោ Surin Palarae អគ្គលេខាធិការនៃក្រុមប្រឹក្សាអ៊ិស្លាមកណ្ដាលនៃប្រទេសថៃ បាននិយាយថា មានប្រជាជនឥស្លាមជាង ១០លាននាក់នៅក្នុងប្រទេសនេះ ហើយពួកគេនឹងមិនអត់អោនចំពោះបទល្មើសនានាប្រឆាំងនឹងស្ថាប័នព្រះមហាក្សត្រឡើយ។
លោកបានមានប្រសាសន៍ថា ស្ថាប័នរាជវង្សបានចូលរួមចំណែកយ៉ាងច្រើនដល់ប្រជាជនមូស្លីមនិងផ្តល់យុត្តិធម៌ដល់ពួកគេ៕
ចែករំលែកព័តមាននេះ