ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីលង្កាបញ្ជូនសម្រាមទាំងកុងតឺន័រត្រឡប់ទៅអង់គ្លេសវិញ

4 ឆ្នាំ មុន

ស្រីលង្កា៖ ក្រុមមន្ត្រីរបស់ស្រីលង្កាបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសស្រីលង្កាបានចាប់ផ្តើមដឹកជញ្ជូនកាកសំណល់គ្រោះថ្នាក់ចំនួន ២៤២កុងតឺន័រ រួមទាំងផ្នែករាងកាយរបស់មនុស្សស្លាប់ទៅប្រទេសអង់គ្លេសវិញ បន្ទាប់ពីការតទល់គ្នាក្នុងតុលាការរយៈពេល ២ឆ្នាំដោយក្រុមឃ្លាំមើលបរិស្ថាន។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។…

ស្រីលង្កា៖ ក្រុមមន្ត្រីរបស់ស្រីលង្កាបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសស្រីលង្កាបានចាប់ផ្តើមដឹកជញ្ជូនកាកសំណល់គ្រោះថ្នាក់ចំនួន ២៤២កុងតឺន័រ រួមទាំងផ្នែករាងកាយរបស់មនុស្សស្លាប់ទៅប្រទេសអង់គ្លេសវិញ បន្ទាប់ពីការតទល់គ្នាក្នុងតុលាការរយៈពេល ២ឆ្នាំដោយក្រុមឃ្លាំមើលបរិស្ថាន។ នេះបើតាមប្រភពព័ត៌មាន Bangkok Post។

បណ្តាប្រទេសអាស៊ីមួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានជម្រុញឱ្យមានការបដិសេធជាអន្តរជាតិពីប្រទេសអ្នកមាន និងបានចាប់ផ្តើមបង្វែរការដឹកជញ្ជូនសម្រាមពីប្រទេសអ្នកមានត្រឡប់ទៅវិញ ដោយសារតែពួកគេមិនចង់ក្លាយទៅជាកន្លែងចាក់សម្រាមរបស់ពិភពលោក។

អ្នកនាំពាក្យគយស្រីលង្កា លោក Sunil Jayaratne បាននិយាយថា កាកសំណល់ពេទ្យចំនួន ២០កុងតឺន័រ ដែលរាប់បញ្ចូលទាំងផ្នែករាងកាយរបស់មនុស្សស្លាប់ ត្រូវបានផ្ទុកនៅលើកប៉ាល់ MV Texas Triumph កាលពីថ្ងៃសុក្រ ហើយ ៦៥កុងតឺន័រទៀតនឹងត្រូវបញ្ជូនទៅក្នុងមួយសប្តាហ៍។

តុលាការឧទ្ធរណ៍របស់ប្រទេសស្រីលង្កាកាលពី ២សប្តាហ៍មុន បានបញ្ជាឱ្យធ្វើមាតុភូមិនិវត្តន៍នូវកាកសំណល់ជីវឧស្ម័នពីមន្ទីរពេទ្យនិងកាកសំណល់ប្លាស្ទិចជាច្រើនតោន ដែលបាននាំចូលដោយរំលោភលើបទប្បញ្ញត្តិដឹកជញ្ជូនក្នុងស្រុកនិងអន្តរជាតិ។

មន្រ្តីគយមិនបានបង្ហាញពីប្រភេទនៃកាកសំណល់នោះទេ ប៉ុន្តែក្រុមមន្រ្តីបាននិយាយថា វារួមបញ្ចូលទាំងក្រណាត់រុំនិងផ្នែកនៃរាងកាយរបស់អ្នកស្លាប់។ នៅក្នុងខែកញ្ញា កាកសំណល់ចំនួន ២៦០តោននៅក្នុងកុងតឺន័រចំនួន២១ផ្សេងទៀត ត្រូវបានបញ្ជូនត្រឡប់មកវិញ បន្ទាប់ពីចក្រភពអង់គ្លេសយល់ព្រមយកវាទៅវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង