ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែ​ល​ហ្ស៊ិ​ក​នឹង​ត្រឡប់​ទៅ​រក​ការ​ចាក់​សោ​​ប្រទេស​វិញ​នៅ​យប់​ថ្ងៃអាទិត្យ

4 ឆ្នាំ មុន

បែ​ល​ហ្ស៊ិ​ក​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ដើម្បី​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ការ​ចូល​មន្ទីរពេទ្យ និង​មរណភាព នាយក​រដ្ឋមន្ត្រី​បែ​ល​ហ្ស៊ិ​ក Alexander De Croo…

បែ​ល​ហ្ស៊ិ​ក​៖​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ដើម្បី​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ការ​ចូល​មន្ទីរពេទ្យ និង​មរណភាព នាយក​រដ្ឋមន្ត្រី​បែ​ល​ហ្ស៊ិ​ក Alexander De Croo បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា វិធាន​ការណ៍​នៃ​ការ​ចាក់សោ​ថ្មី​នឹង​ត្រូវ​បាន​ដាក់​លើ​ប្រទេស​នេះ​រយៈពេល ៦​ស​ប្តា​ហ៍ ដោយ​ចាប់ផ្តើម​ពី​យប់​ថ្ងៃអាទិត្យ​។

Belgian Prime Minister Alexander De Croo gives a press conference in Brussels on October 30.

លោកនាយក​រដ្ឋមន្ត្រី De Croo បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖ “​មាន​ជម្រើស​តែ​មួយ​គត់​ហើយ​នោះ​ គឺ​សម្រាប់​យើង​ទាំងអស់​គ្នា​ដើម្បី​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​របស់​យើង​តាម​ដែល​យើង​អាច​ធ្វើ​បាន​។ យើង​ត្រូវ​ដាក់​កម្រិត​លើ​ទំនាក់ទំនង​រាង​កាយ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ យើង​នឹង​ត្រលប់​ទៅ​រក​ការ​ចាក់សោរ​យ៉ាង​តឹងរ៉ឹង ដែល​មាន​គោលបំណង​តែ​មួយ​គត់ គឺ​ធានា​ថា​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​យើង​មិន​ដួល​រលំ​ទេ​។​”

Despite Surge, Belgium Tightens COVID-19 Restrictions But Resists Lockdown  | Voice of America - English

លោក​បាន​បន្ថែម​ថា​៖ “​វិធាន​ការណ៍​នេះ​គឺជា​ឱកាស​ចុង​ក្រោយ​របស់​បែ​ល​ហ្ស៊ិ​ក ប្រសិនបើ​យើង​ចង់​កាត់​បន្ថយ​ការ​កើនឡើង​នេះ​។ ការ​ចាក់សោ​នេះ នឹង​ចូល​ជា​ធរមាន​នៅ​យប់​ថ្ងៃអាទិត្យ ហើយ​នឹង​នៅ​តែ​មាន​រហូត​ដល់​ថ្ងៃ​ទី​១៣ ខែធ្នូ​។​”

វិធានការ​ចាក់សោ​ថ្មី​រួម​មាន ការ​បិទ​ហាង​ដែល​មិន​ចាំបាច់​ទាំងអស់ ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​តាម​ផ្ទះ​និង​ការ​ប្រមូល​ត្រូវ​បាន​អនុញ្ញាត​។ ចំណែកឯ ផ្សារ​ទំនើប​និង​ហាង​លក់​គ្រឿងទេស​នឹង​នៅ​តែ​បើក​ដំណើ​រ​ការ​។ ចំពោះ​វិជ្ជាជីវៈ​មិនមែន​វេជ្ជសាស្ត្រ ដែល​ត្រូវការ​ការ​ទាក់ទង​ជិត​ស្និទ្ធ​ដូច​ជា​ជាង​កាត់​សក់ ជាង​ធ្វើ​សក់ ឬ​អ្នក​កែ​សម្ផស្ស​នឹង​ត្រូវ​បង្ខំ​ឱ្យ​បិទ​។ ការ​ធ្វើការ​ពី​ផ្ទះ​នឹង​នៅ​តែ​ជា​កាតព្វកិច្ច​សម្រាប់​អ្នក​ដែល​អាច​ធ្វើ​បាន​។ វិស្សមកាល​សាលារៀន​នឹង​ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ