ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ពេក ទ្រាំលែង​បាន​ ដុត​ឡាន Mercedes តម្លៃ​ជិត​២០​ម៉ឺន​ចោល​(វីដេអូ)

4 ឆ្នាំ មុន

រុ​ស្ស៊ី​ ៖ ​តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា Vlogger ដ៏​ពេញ​និយម​មួយ​របស់​រុស្ស៊ី​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​មានការ​ផ្ទុះ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ដុត​ឡាន​ម៉ាក…

រុ​ស្ស៊ី​ ៖ ​តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា Vlogger ដ៏​ពេញ​និយម​មួយ​របស់​រុស្ស៊ី​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​មានការ​ផ្ទុះ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ដុត​ឡាន​ម៉ាក Mercedes-AMG G63 ដែល​មាន​តំលៃ​ថ្លៃ ព្រោះ​គាត់​ធុញទ្រាន់​នឹង​ការ​ខូច​រាល់ដង​ពេក​។

បណ្តាញសារព័ត៌មាន​រុ​ស្ស៊ី​បាន​រាយការណ៍​ថា Vlogger វ័យក្មេង លោក Mikhail Litvin បាន​ទិញ​រថយន្ត​ទំនើប​ម៉ាក​ថ្មី​របស់​គាត់​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​តម្លៃ​ប្រហែល ១៧ ម៉ឺន​ដុល្លារ​។ ចំពោះ​​តម្លៃ​ថ្លៃ​បែប​នេះ គឺ​គេ​អាច​រំពឹង​ថា​ វា​ជា​រថយន្ត​មាន​ទាំង​ដំណើរការ​ល្អ​ និង​អាច​ប្រើ​បាន​យូរ​អង្វែង តែ Litvin បាន​អះអាង​ថា ​រថយន្ត Mercedes-AMG G63 របស់​គាត់​ពិតជា​អន់​ណាស់​។ ទើបតែ​ប្រើប្រាស់​បាន​ប្រហែល ១៥,០០០​គីឡូម៉ែត្រ រថយន្ត​នេះ​ចូល ​និង​ចេញ​យានដ្ឋាន​ជួស​ជុល​រហូត ក្នុង​រយៈពេល​១០​ខែ​ចុង​ក្រោយ​នេះ​។

យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យ​ដឹង​ថា រថយន្ត​របស់​លោក Mikhail Litvin បាន​ទៅ​កន្លែង​ជួសជុល​របស់ Mercedes ដល់​ទៅ​៤​ដង តាំងពី​ទិញ​មក​។ Litvin អះអាង​ថា រាល់​ការ​ជួសជុល គឺ​មិន​បាន​ដោះស្រាយ​បញ្ហា​របស់​រថយន្ត​នេះ​បាន​ទេ​។ ផ្ទុយ​ទៅ​វិញ គាត់​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​បាន​ប្រើប្រាស់​គ្រឿងបន្លាស់​មិន​សុទ្ធ មក​ដាក់​ឱ្យ​រថយន្ត​របស់​គាត់ នៅ​ពេល​ដែល​គាត់​យក​ទៅ​ឱ្យ​មិត្ត​​ភក្តិ​របស់​គាត់​ពិនិត្យ​មើល​។

ធុញទ្រាន់​នឹង​ការ​ចំណាយ​ប្រាក់​លើ​ការ​ជួសជុល ដែល​មាន​តំលៃ​ថ្លៃ​សម្រាប់​ឡាន​ប្រណីត Litvin បាន​សម្រេចចិត្ត​ដុត​រថយន្ត​នេះ​កម្ចាត់​ឡាន Mercedes-AMG G63 របស់​គាត់​។ ដូច្នេះ​នៅ​​ដើមខែ​នេះ គាត់​ក៏​ថត​វី​ដេ​អូ​ចាក់​សាំង​ដុត​ឡាន ដោយ​អម​មក​ជាមួយនឹង​ភ្លេង​រំជួល​អារម្មណ៍​ផង​​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង