ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាតុករ​ប្រមូលផ្តុំ​ច្រើន​កុះករ​ជា​ថ្មី ក្រោយ​ពី​លោក​ប្រា​យុទ្ធ​មិន​​ចុះ​ចេញពី​តំណែង

4 ឆ្នាំ មុន

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ពាសពេញ​ផ្លូវបំបែក Ratchaprasong កាលពី​ថ្ងៃអាទិត្យ ដោយ​អំពាវនាវ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន​អូ​ចា ចុះ​ចេញពី​តំណែង​។ តំបន់​ផ្សារ​ទំនើប​នៅ​ទីក្រុង​បាងកក​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​កន្លែង​ប្រមូលផ្តុំ​គ្នា​ម្តងទៀត…

ថៃ​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ពាសពេញ​ផ្លូវបំបែក Ratchaprasong កាលពី​ថ្ងៃអាទិត្យ ដោយ​អំពាវនាវ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន​អូ​ចា ចុះ​ចេញពី​តំណែង​។

តំបន់​ផ្សារ​ទំនើប​នៅ​ទីក្រុង​បាងកក​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជា​កន្លែង​ប្រមូលផ្តុំ​គ្នា​ម្តងទៀត ដោយ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​និស្សិត ដែល​ព្យាយាម​បញ្ឈប់​ការ​ត្រួតត្រា​របស់​យោធា​ថៃ​ដែល​មាន​ជា​យូរ​មក​ហើយ​។

Ratchaprasong rally begins slowly

បាតុករ​ម្នាក់​ឈ្មោះ Jatupat Boonpattararaksa នៃ​ក្រុម Dao Din បាន​និយាយ​ថា ការ​ប្រមូលផ្តុំ​នៅ Ratchaprasong គឺ​ដើម្បី​បញ្ជូន​សញ្ញា​ច្បាស់​ថា ពេលវេលា​របស់​ឧត្តមសេនីយ៍​ប្រា​យុទ្ធ​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ថៃ​បាន​បញ្ចប់​។

Protesters occupy Ratchaprasong intersection

ការ​ប្រមូលផ្តុំ​គ្នា​នេះ​បាន​កើតឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​បាន​បដិសេធ​មិន​ធ្វើ​តាម​ការ​កំណត់​ពេលវេលា នៅ​ថ្ងៃ​សៅរ៍​របស់​ក្រុម​បាតុករ ដើម្បី​លះបង់​តំណែង​នាយក​រដ្ឋមន្ត្រី​មុន​ពេល​សភា​បើក​សម័យប្រជុំ​ពិសេស​នៅ​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ ក្នុង​គោលបំណង​រក​ផ្លូវ​ចេញពី​ជម្លោះ​នយោបាយ​។

នា​ថៃ្ង​ទី​២៦ ខែ​​តុលា​​នេះ ពួក​អ្នក​តវ៉ា​គ្រោង​លើកគ្នា​ដើរ​ហែ​ក្បួន ឆ្ពោះទៅ​កាន់​ស្ថានទូត​អា​ល្លឹ​ម៉​ង់ ដែល​​នោះ​ជា​សញ្ញា​ថ្មី នៃ​ការ​ផ្គើន​របស់​ពួក​គេ​ចំពោះ​ព្រះមហាក្សត្រ​ថៃ មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន ដែល​តែង​ទៅ​កាន់​ប្រទេស​នោះ​ញឹកញាប់​បំផុត ដើម្បី​ក្រសាល​។

ពួក​អ្នក​តវ៉ា​ដែល​ធ្វើ​បាតុកម្ម​ចាប់តាំងពី​រដូវក្ដៅ​មក បាន​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ ចាក​ចេញពី​តំណែង​។ លោក​ប្រា​យុទ្ធ​កាលពី​យប់​ថ្ងៃ​ទី​២៤ ​តុលា​ថ្លែង​ថា ខ្ញុំ​មិន​ចាក​ចេញពី​តំណែង​ឡើយ ខណៈ​ពួ​​ក​អ្នក​តវ៉ា​ស្និទ្ធ​ប្រជាធិបតេយ្យ បាន​ដាក់​ឱ​សាទ​វាទ​ទុក​ពេល​៣​ថ្ងៃ​ឲ្យ​លោក​ចាកចេញ​។

មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ចលនា​តវ៉ា លោក​JATUPAT PAI DAO DIN BOONPATTARAKSA បញ្ចេញ​ប្រតិកម្ម​ថា ប្រសិនបើ​លោក​ប្រា​យុទ្ធ​នៅ​តែ​មានះ​ចង់​រក្សា​អំណាច នោះ​យើង​នឹង​បន្ត​លើកគ្នា​តវ៉ា​តាម​ដង​វិ​ថី​នានា​។ លោក​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ថ្មី​ៗ​។

លោក PAI DAO DIN ស្ថិត​ក្នុង​ចំណោម​សកម្មជន​ច្រើន​សិប​នាក់​ដែល​ត្រូវ​ចាប់ខ្លួន រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តែ​ត្រូវ​បាន​ដោះ​លែង​ក្រោម​ការ​បង់ប្រាក់​ធានា​។ ពួក​បាតុករ​ក៏​ទាមទារ​ដែរ​ឲ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ ពិសេស​ស្ដី​ពី​ព្រឹទ្ធសភា ដែល​ចាត់​ទុក​ថា​ស្និទ្ធ​ពួក​យោធា​ជ្រុល​ពេក និង​ឲ្យ​កែទម្រង់​របប​រាជា​និយម​ដោយ​កាត់​បន្ថយអំណាច​របស់​ព្រះមហាក្សត្រ​។

ព្រះមហាក្សត្រ​ថៃ​ទ្រង់​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់ ចំពោះ​ព្រឹត្តិការណ៍​ទាំងនោះ​ទេ តែ​រឿង​ដែល​កម្រ​មាន​មួយ​ គឺ​ព្រះ​អង្គ​បាន​បង្ហាញ​ព្រះ​ភ័​ត្រ​ជា​សាធារណៈ​ញឹកញាប់ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​កាល​ពិ​ថ្ងៃ​ទី​២៣ ​តុលា​ទ្រង់​បាន​ចេញ​មក​សម្ដែង ការ​សាទរ ចំពោះ​បណ្ដា​​អ្នកគាំទ្រ​ទ្រង់ ដែល​បាន​លើក​ព្រះ​ឆាយា​លក្ខណ៍​របស់​ព្រះ​បិតា​ទ្រង់​ប្រឈម​មុខ​នឹង​ពួក​អ្នក​តវ៉ា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ