ថៃ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រាយុទ្ធចានអូចា បានព្រងើយកន្តើយមិនព្រមចុះចេញពីតំណែងតាមការទាមទាររបស់ពួកគេ ត្រឹមពេលវេលាកំណត់ម៉ោង១០យប់។
នៅពេលអ្នកកាសែតសួរ លោកនាយករដ្ឋមន្ត្រីឆ្លើយថាមិនព្រមចុះចេញនោះទេបន្ទាប់ពីការបន់ស្រន់ព្រះពុទ្ធសាសនានៅវត្ត Chetuphon Wimon Mangkhalaram ដែលត្រូវបានធ្វើឡើងដើម្បីបន់ស្រន់សុំឱ្យមានការស្ងប់ស្ងាត់ក្នុងប្រទេស ក្រោយពីមានការតវ៉ាជាច្រើនខែ ទាមទារឱ្យមានការកែទម្រង់រាជាធិបតេយ្យ។
បន្ទាប់ពីផុតថ្ងៃកំណត់ឱ្យចុះចេញពីតំណែង ក្រុមអ្នកតវ៉ាមួយក្រុមបាននិយាយថា ពួកគេនឹងធ្វើការតវ៉ានៅថ្ងៃអាទិត្យ។ ក្រុមមួយទៀតបាននិយាយថា ពួកគេនឹងទៅស្ថានទូតអាល្លឺម៉ង់នៅថ្ងៃច័ន្ទ ដោយលើកឡើងពីការស្នាក់នៅអាល្លឺម៉ង់របស់ព្រះមហាក្សត្រថៃ ដែលមានរយៈពេលយូរជាងនៅប្រទេសថៃ។
មេដឹកនាំម្នាក់នៃបាតុកម្ម ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យបាននិយាយថា៖ “ប្រាយុទ្ធគឺជាបញ្ហា។ ឧបសគ្គទីមួយដែលយើងត្រូវដកចេញ។”
លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានសម័យប្រជុំសភាបន្ទាន់មួយនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ៍ ដើម្បីព្យាយាមដោះស្រាយវិបត្តិនេះ ប៉ុន្តែក្រុមអ្នកបាតុករមានជំនឿតិចតួចចំពោះលទ្ធផលមួយសមស្រប ព្រោះតែក្នុងសភាភាគច្រើនសុទ្ធតែគ្នារបស់លោកប្រាយុទ្ធ។
នៅពេលអ្នកសារព័ត៌មានចោទសួរថា តើលោកនឹងចុះចេញពីតំណែងតាមការទាមទាររបស់បាតុករឬយ៉ាងណា ឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា បាននិយាយយ៉ាងសាមញ្ញថា «នឹងមិនលាឈប់ទេ» បន្ទាប់ពីការបន់ស្រន់របស់លោកនៅមុខព្រះពុទ្ធសាសនានៅវត្ត Chetuphon Wimon Mangkhalaram ដែលត្រូវបានធ្វើឡើងដើម្បីអំពាវនាវឱ្យមានការព្យាបាលជាតិ បន្ទាប់ពីការតវ៉ាជាច្រើនខែដែលបានទាមទារឱ្យមានការកែទម្រង់រាជាធិបតេយ្យនៅថៃ ។
យ៉ាងណាមិញ បន្ទាប់ពីឱសាទវាទកំណត់ ត្រូវបានហួសពេល , ដូច្នេះក្រុម Dao Din បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុកថា ការជួបជុំដើរតវ៉ានឹងរៀបចំឡើងនៅចំណុចប្រសព្វ Ratchaprasong វេលាម៉ោង ៤ រសៀលថ្ងៃអាទិត្យនេះ ។ ក្រុមអ្នកតវ៉ាបានបន្ថែមថា ក្រុមបាតុករនឹងជួបជុំគ្នានៅចំណុចប្រសព្វSamyan វេលាម៉ោង ៥ ល្ងាចថ្ងៃច័ន្ទ រួចដើរជាក្បួនតវ៉ាវទៅកាន់ស្ថានទូតអាល្លឺម៉ង់ ។
«លោកប្រាយុទ្ធ គឺជាបញ្ហា ។ ដែលនេះគឺជាឧបសគ្គដំបូងគេដែលយើងត្រូវតែយកចេញឲ្យបាន» ។ នេះជាការលើកឡើងរបស់ លោក Jatupat “Pai Dao Din” Boonpattararaksa, ដែលជាមេដឹកនាំមួយរូបក្នុងចំណោមមេដឹកនាំជាច្រើនរូបដែលបានរៀបចំផែនការនៃការតវ៉ានេះ។
លោកក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកតវ៉ាជាច្រើនរូបដែលត្រូវបានចាប់ខ្លួនកន្លងទៅក្នុងខែតុលានេះ តែក្រោយមកត្រូវបានដោះលែងឲ្យក្រៅឃុំកាលពីថ្ងៃសុក្រកន្លងទៅតាំងពីកក្កដា បាតុករបាននឹងកំពុងធ្វើបាតុកម្មទាមទារឲ្យលោក ឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចា ចាកចេញពីតំណែង និងបង្កើតនូវរដ្ឋធម្មនុញ្ញថ្មី ។ ការទាមទារថ្មីៗបន្ថែមទៀតនោះ គឺក្រុមបាតុករក៏បានទាមទារឲ្យមានការកែទម្រង់សំខាន់ៗដើម្បីទប់ស្កាត់នូវអំណាចរបស់រាជវង្សផងដែរ ។
លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានឡើងកាន់អំណាចដំបូងតាមរយៈរដ្ឋប្រហារក្នុងឆ្នាំ ២០១៤ នោះបានបដិសេធរាល់ការចោទប្រកាន់របស់ក្រុមអ្នករិះគន់របស់លោកដែលចោទថាលោកបានរៀបចំការបោះឆ្នោតកាលពីឆ្នាំមុនដើម្បីរក្សាអំណាច។
យ៉ាងណាមិញ ក្រោយការរៀបចំពិធីបួងសួងរួចរាល់ភ្លាមនោះ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា «ខ្ញុំសូមអោយអ្នករាល់គ្នាផ្សះផ្សានិងជួយដោះស្រាយបញ្ហាជាមួយគ្នា» ។
លោកបានអំពាវនាវ ឲ្យមានសម័យប្រជុំសភាបន្ទាន់មួយនៅថ្ងៃច័ន្ទនិងថ្ងៃអង្គារដើម្បីព្យាយាមដោះស្រាយវិបត្តិនេះ ប៉ុន្តែគូប្រជែងរបស់លោកមានជំនឿតិចតួចលើលទ្ធផលដែលថាអ្នកគាំទ្ររបស់លោកមានសំឡេងភាគច្រើននៅក្នុងសភា ៕
ចែករំលែកព័តមាននេះ