រាជធានីភ្នំពេញ ៖ អំឡុងពេលអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅតែមមាញឹកបន្តជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅក្នុងសង្កាត់ចំនួន៤ ក្នុងខណ្ឌដង្កោ ដែលទទួលរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោតនោះ ស្រាប់តែមានក្រុមចោរដើរកាត់សោគាស់ផ្ទះប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិ ក្នុងបុរីមួយកន្លែង ដែលម្ចាស់ផ្ទះបានចាក់សោទុកចោល ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ វណ្ណណេង Vanneng បានបង្ហោះវីដេអូនិងសារយ៉ាងដូច្នេះថា «សូមប្រកាស-ស្វែងរកម្ចាស់ផ្ទះលេខ86 ផ្លូវលេខ4បេ បុរីពិភពថ្មីគួរស្រូវទី3 សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចុះមកពិនិត្យនឹងដាក់ពាក្យបណ្តឹងករណីមានចោរគាស់ផ្ទះ ។ សូមបង-ប្អូនជួយចែករំលែកអោយដល់ម្ចាស់ផ្ទះនេះផង សូមអរគុណ បច្ចុប្បន្នកងកម្លាំងកងពលដឹកជញ្ជូនលេខ 99 បានយកខ្សែចង់បណ្តោះអាសន្ន » ។
នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យស្ថានភាពដោយផ្ទាល់របស់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយជម្លៀសចេញពីភូមិឋានមកទីទួលសុវត្ថិភាព សម្ដេចតេជោ បានបង្គាប់ឲ្យអាជ្ញាធរចាត់មានកម្លាំងនានា ចល័តទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីពិនិត្យមើលថា តើមានប្រជាពលរដ្ឋនៅសេះសល់ដែរឬទេ ហើយត្រូវជួយការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋពីក្រុមចោរលួចចោរប្លន់ ក្រុមឱកាសនិយម ដែលយកឱកាសនេះ ដើម្បីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ មានដូចខាងក្រោម ៖
ចែករំលែកព័តមាននេះ