មានលុយ ២ម៉ឺនដុល្លារអាមេរិក គួរយកទៅទិញផ្ទះ ទិញដី ឬយកទៅរកស៊ី?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រសិនបើយើងមានលុយចំនួន ២ ម៉ឺនដុល្លារអាមេរិក ហើយកំពុងគិតចារណា ឬពិបាកសម្រេចចិត្តថានឹងគួរយកទៅធ្វើអ្វីមុន រវាងការរកស៊ី ការទិញផ្ទះ និងការទិញដី…
រាជធានីភ្នំពេញ ៖ ប្រសិនបើយើងមានលុយចំនួន ២ ម៉ឺនដុល្លារអាមេរិក ហើយកំពុងគិតចារណា ឬពិបាកសម្រេចចិត្តថានឹងគួរយកទៅធ្វើអ្វីមុន រវាងការរកស៊ី ការទិញផ្ទះ និងការទិញដី…
រាជធានីភ្នំពេញ ៖ ប្រសិនបើយើងមានលុយចំនួន ២ ម៉ឺនដុល្លារអាមេរិក ហើយកំពុងគិតចារណា ឬពិបាកសម្រេចចិត្តថានឹងគួរយកទៅធ្វើអ្វីមុន រវាងការរកស៊ី ការទិញផ្ទះ និងការទិញដី នោះ ខាងក្រោមនេះប្រហែលជាយោបល់បន្តិចបន្តួចរបស់អ្នកជំនាញផ្នែកអចលនទ្រព្យដែល យើងអាចយកបទពិសោធន៍នៃការចែករំលែករបស់គាត់ មកពិចារណាបាន។ មានសំនួរ សួរថា ខ្ញុំមានលុយ ២ ម៉ឺនដុល្លាអាមេរិក តើខ្ញុំគួរធ្វើអ្វីមុន?
លោក អួន សារ៉ាត់ ជាអ្នកបណ្តុះបណ្តាលម្នាក់នៅក្នុងក្លិបអ្នកជំនួញឆ្លាត បានចែករំលែកដូចនេះថា «ប្រសិនបើយើងចង់ទិញផ្ទះ គ្រាន់តែដើម្បីនៅ កុំទាន់អាល់ទិញ យកលុយនោះទៅទិញដីល្អជាង។ ប៉ុន្តែប្រសិនបើទិញផ្ទះសម្រាប់រកស៊ី ឬជួល និយាយរួមដើម្បីចំេណញប្រាក់មកវិញ យើងគួរទិញ។ ប៉ុន្តែបើត្រឹមតែទិញទុកនៅទេ កុំទាន់ សុខចិត្តបើអាចធ្វើបានរស់នៅផ្ទះជួលសិនទៅ ហើយយកលុយទិញដី នៅរាងជាយក្រុងបន្តិច ព្រោះថាដីវាឡើងថ្លៃនិងចំណេញរហូត។ ហើយប្រសិនបើទិញផ្ទះ ដើម្បីលក់ចំណេញ ចុះបើលក់មិនទាន់ដាច់ ដល់ទុកយូរទៅៗផ្ទះអាចទ្រុឌទ្រោម បាក់បែក ឬចាស់ នោះវានឹងធ្លាក់ថ្លៃ ប៉ុន្តែដីមិនងាយនោះទេ កត្តានេះយើងអាចពិចារណាបាន»។
ដូចនេះ ប្រសិនជាមានលុយ ២ម៉ឺនដុល្លារអាមេរិក មានបំណងចង់ទិញផ្ទះមួយល្វែងតូច ចុះបើយើងយកលុយនោះទៅទិញដីវិញ រយៈពេលតែ ៣ឆ្នាំ ២ម៉ឺនដុល្លារអាមេរិកនេះអាចកើនដល់១០ ម៉ឺនដុល្លារអាមេរិកក៏ថាបាន ចឹងយើងអាចទិញផ្ទះ ឬធ្វើផ្ទះបានហើយ។ ព្រោះផ្ទះនឹងគេធ្វើទីផ្សារខុសពីយើង ទីផ្សារនៃអ្នកធ្វើផ្ទះលក់គឺសម្រាប់អ្នកដែលមាន ចំណូលមធ្យម ប៉ុន្តែបើទិញដីឡូរ៍បាន ហើយយើងមើលដីណាដែលល្អ ទីតាំងដែលល្អផងដែរ ម្យ៉ាងវិញទៀតការទិញដី ត្រូវចេះរតំលៃក្រោមតំលៃទីផ្សារ។
ចំពោះផ្ទះវិញ ប្រសិនជារកចំណូលមិនទាន់បាន ពីការជួលឬមិនទាន់ជួលបាន ឬលក់បាន គឺវាស្មើរនឹងការទិញដែក ទិញថ្ម ទិញដែកទិញថ្ម មានន័យថា តំលៃវាចុះជារៀងរាល់ថ្ងៃ ដូចនេះ យើងទុកម៉ូតផ្ទះហួសសម័យ ដែកចាប់ផ្តើមពុក ថ្មចាប់ផ្តើមចាស់ តំលៃចាប់ផ្តើមថោក មានតែដីទេឡើងថ្លៃ ឡើងថ្លៃរាល់ថ្ងៃ ដែលយើងថាយើងទិញផ្ទះ ហើយថាផ្ទះឡើងថ្លៃនោះ មិនមែនបែបនឹងទេ តែវាឡើងថ្លៃដោយសារដី ដីដែលនៅក្រោមផ្ទះនឹង។
លោក អួន សារ៉ាត់ បានបន្តថា «ចំពោះអាជីវកម្មឬរបរដែលយើងចង់រកស៊ី ទាល់តែយើងមានជំនាញ និងសមត្ថភាពក្នុងការរកស៊ីនោះដែរទើបអាចទៅរួច ដូចនេះយើងអាចគិតគូរបាន ដើម្បីយកលុយនឹងទៅរកស៊ី ដូចជាបើកហាងកាហ្វេ ពីរតូចៗ ចល័ត ដូចជាបើមុខរបរលក់បុកល្ហុង បាញ់ឆេវ ឬលក់ឡេរប្រ៊េនឆាយ ជាដើម។ ប៉ុន្តែប្រសិនបើមិនទាន់មានចំណេះដឹង ក្នុងការរកស៊ីនោះទេ អាចយកលុយទៅវិនោយោក ទិញឡានបាន ២ សម្រាប់ជួលឱក្រុមហ៊ុន។ ឧទាហរណ៍ យើងទិញឡានមួយតំលៃ ១ ម៉ឺនដុល្លារអាមេរិក ចឹងមាន ២ ឡាន សម្រាប់ជួលឱ្យក្រុមហ៊ុន បានមួយខែ ៥០០ ដុល្លារអាមេរិក ដូចនេះប្រសិនជាយើងខ្ជីលុយធនាគារ ចឹងយើងអាចបង់ជូនធនាគារ ក្នុង១ ខែ ៣០០ដុល្លារអាមេរិក»។
មានសំណួរបន្តថា ប្រាក់ខែ ៤០០ ដុល្លារអាមេរិក គួរបង់រំលោះដីឬទេ?
លោក អួន សារ៉ាត់ បានឆ្លើយដូចនេះថា «មានប្រាក់ខែ ៤០០ ដុល្លារអាមេរិក មិនគួរទៅបង់រំលោះនោះទេ ព្រោះថាប្រាក់ខែនេះមិនទាន់គិតលើការចំណាយផ្សេងៗផង ចុះបើគិតទៅលើការចំណាយទៀត តើយើងមានអ្វីចាយ។ ប៉ុន្តែប្រសិនបើយើង ផាត់ការចំណាយរួចអស់ហើយ ហើយនៅសល់ ៤០០ ដុល្លារអាមេរិក ក្នុងមួយខែ ចឹងយើងអាចបង់រំលោះបានហើយ បង់រំលោះដី ២ឡូរ៍ទៅ ហើយត្រូវរើសទីតាំងឱ្យបានល្អ ត្រឹមជាយក្រុង កុំឱ្យទៅឆ្ងាយពេក»។
ការទិញដីឡូរ៍ក៏នាំឱ្យយើងចំណេញដែរ លោកក៏ធ្លាប់មានបទពិសោធន៍ទិញដីឡូរ៍លក់ដែរ កាលនោះលោកទិញ មួយឡូរ៍ ១ម៉ឺនដុល្លារអាមេរិក លក់វិញបាន ៣ម៉ឺន ក្នុងរយៈពេល ១ ទៅ ២ឆ្នាំ ដូចនេះការទិញដីឡូរ៍នេះវាមិនខាតទេ ហើយវាបានផ្តល់ឳកាសឱ្យបងប្អូនដែលមានចំណូលទាបឱ្យទិញដែរ ការពុះដីឡូរ៍នេះ គឺសម្រាប់ទិសដៅ អ្នកដែលមានចំណូលមធ្យម ប្រសិនបើយើង ចាំទិញដីធំៗប្រហែលជាពិបាកទៅរួច ដូចនេះប្រសិនជាទិញដីឡូរ៍តូចៗនេះហើយ មានគេឱ្យចំណេញយើងលក់ទៅ ហើយទិញទៀត ធ្វើបែបនេះអាចមានលិទ្ធផលចំណេញខ្លះៗ ៕
ចែករំលែកព័តមាននេះ