ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ឈ្មោះយ៉ាន់ លីម អាយុ២៦ឆ្នាំ រស់នៅភូមិធ្លក ឃុំសួង ក្រុងសួង បានបង្កហិង្សាមកលើបុរសជាប្តីដោយយកដំបងប្ញស្សីមកវាយសំពងត្រូវក្បាល បែករយះហូរឈាម២កន្លែង ហើយបែរជាបែកគំនិត ចង់លែងលះប្តី ខណៈពេលដែលបុរសជាប្តីទៅតាមទាន់នាងកំពុងឡើងឋានសួគ៌ជាមួយបុរសចំណាស់ម្នាក់អាយុ៦៩ឆ្នាំ ក្នុងផ្ទះសំណាក់
«សំណាងរាត្រី» នៅក្រុងសួង និងបានប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៧ កក្កដា ២០១២ ។
លោកវរសេនីយ៍ត្រីលាង អេង អធិការនគរបាលក្រុងសួង បានឱ្យដឹងថា បុរសជាប្តីដែលត្រូវប្រពន្ធប្រើហិង្សាយកដំបងប្ញស្សីមកវាយសំពងនោះឈ្មោះទូច ធុយ អាយុ៤៣ឆ្នាំ ត្រូវរបួសក្បាល២កន្លែង ដងខ្លួន និងដៃ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ