ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​នៅ​ប្រេ​ស៊ី​ល​ឡើង​ជិត​៥​លាន​ករណី ដែល​ធ្វើ​ឱ្យ​គេ​បារម្ភ​ពីរ​លក​ទី​២

4 ឆ្នាំ មុន

ប្រេ​ស៊ី​ល​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ករណី​ឆ្លង​កូ​វី​ដ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​ឈាន​ដល់​ចំនួន ៥​លាន​ករណី ដែល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​ឈាន​ដល់​ការ​បាត់​បង់​ជីវិត​​ចំនួន ១៥០,០០០​នាក់ នៅ​ក្នុង​ការ​ផ្ទុះ​ឡើង​នៃជំងឺ​កូ​វី​ដ ដែល​ជា​ចំនួន​បាត់​បង់​ជីវិត​​ច្រើន​ជាងគេ​ទី​២…

ប្រេ​ស៊ី​ល​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ករណី​ឆ្លង​កូ​វី​ដ​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​ឈាន​ដល់​ចំនួន ៥​លាន​ករណី ដែល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​ឈាន​ដល់​ការ​បាត់​បង់​ជីវិត​​ចំនួន ១៥០,០០០​នាក់ នៅ​ក្នុង​ការ​ផ្ទុះ​ឡើង​នៃជំងឺ​កូ​វី​ដ ដែល​ជា​ចំនួន​បាត់​បង់​ជីវិត​​ច្រើន​ជាងគេ​ទី​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក​។

ទោះបីជា​ចំនួន​ករណី​បាន​ធ្លាក់​ចុះ​ពី​កម្រិត​ខ្ពស់​បំផុត​ក្នុង​ខែកក្កដា​ក៏​ដោយ ក៏​អ្នកជំនាញ​សុខភាព​សាធារណៈ​ព្រមាន​ថា ប្រេ​ស៊ី​ល​កំពុង​ព្រងើយកន្តើយ​ចំពោះ​ការ​ប្រុង​ប្រយ័ត្ន​ក្ន​ងុ​ការ​រក្សា​គម្លាត​សង្គម និង អាច​ប្រឈម​នឹង​រលក​ទី​២ ដោយសារ​ភ្លេច​កូ​វី​ដ​លឿន​ពេក​។ ពួក​គេ​បាន​ត្រឡប់​ទៅ​រស់នៅ​ដូច​កាល​មិន​ទាន់​មាន​កូ​វី​ដ​វិញ​លឿន​ពេក​។

Brazil's Covid-19 deaths surge past UK, but WHO says hospital system coping  | South China Morning Post

ក្រសួងសុខាភិបាល​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា មាន​ករណី​ថ្មី​ចំនួន ៤១,៩០៦​ករណី ដែល​​បង្កើន​ចំនួន​សរុប​ដល់ ៤,៩៦៩,១៤១​ករណី និង​មាន​អ្នក​​បាត់​បង់​ជីវិត​​ចំនួន ៨១៩​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកបាត់​បង់​ជីវិត​កើនឡើង​ដល់ ១៤៧,៤៩៤​នាក់​។

អ្នក​វិទ្យាសាស្ត្រ​ផ្នែកជំងឺ​រាតត្បាត​នៃ​សាកលវិទ្យាល័យ Federal University of Rio de Janeiro លោក Roberto Medronho បាន​ព្រមាន​ថា ចំនួន​នេះ​អាច​ខ្ពស់​ជាង​នេះ​ប្រសិនបើ​ការ​ធ្វើតេស្តរ​កកូ​វី​ដ​មាន​ភាព​ទូលំទូលាយ​ជាង​ពេល​នេះ​។

Ya Tuhan, Pasien Meninggal Covid-19 Brasil Tembus 100 Ribu

ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro មិនសូវ​ជា​គិត​ថា​កូ​វី​ដ​ធ្ងន់ធ្ងរ​នោះ​ទេ បើ​ទោះបីជា​លោក​ធ្លាប់​ឆ្លង​ហើយ​ត្រូវ​ដាក់​ឱ្យ​នៅ​ដោយឡែក​រយៈពេល​២​ស​ប្តា​ហ៍​ហើយ​ក៏​ដោយ​។ លោក​បាន​ប្រឆាំង​ជាមួយនឹង​ការ​ចាក់សោរ​ប្រទេស ហើយ​លើកទឹកចិត្ត​ឱ្យ​ជនជាតិ​ប្រេ​ស៊ី​ល ឱ្យ​វិល​ត្រឡប់​ទៅ​រក​ជីវិត​ធម្មតា​វិញ ដូច្នេះ​សេដ្ឋកិច្ច​អាច​ងើបឡើង​វិញ​ពី​អ្វី​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ប្រចាំឆ្នាំ​៕ ដក​ស្រង់​ចេញពីវេបសាយ ៖ reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ