ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ផឹកស៊ី និង​លេងល្បែង បង្ក​សំឡេង​រំខាន ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា ចុះ​ផ្អាក

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ផ្ញើ​សារ​ទៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក តាមបណ្ដាអធិការដ្ឋាន​នគរបាល​ ទាំង​១៤​ខណ្ឌ រាយការណ៍​ពី​ស្ថានភាព ក្នុង​ការ​រស់នៅ​របស់​ពួក​គាត់​តាម​ភូមិ មាន​អ្នកលេង​ល្បែង…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ផ្ញើ​សារ​ទៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក តាមបណ្ដាអធិការដ្ឋាន​នគរបាល​ ទាំង​១៤​ខណ្ឌ រាយការណ៍​ពី​ស្ថានភាព ក្នុង​ការ​រស់នៅ​របស់​ពួក​គាត់​តាម​ភូមិ មាន​អ្នកលេង​ល្បែង មាន​អ្នកខ្លះ​ផឹកស៊ី ស្រែក​ឡូឡា អ្នកខ្លះ​ទៀត បាន​ដាក់​ធុងបាស ស្រែកច្រៀង​បំពង​សំឡេង​ខ្លាំង​ៗ រំខាន​ដល់​ដំណេក ។​ល​។ គេ​សង្កេត​ឃើញ​ថា កម្លាំង​នគរបាល​តាម​បណ្ដា​ខណ្ឌ​នីមួយ​ៗ បាន​ចុះ​ទៅ​ធ្វើការ​អប់រំ និង​កិច្ចសន្យា​ដល់​ក្រុម​អ្នក​ផឹកស៊ី​ទាំងនោះ មិន​បន្ត​ឲ្យ​មាន​ភាព​អានា​ធិ​ប​តេ​យ្យ​ទៀត​ឡើយ ។

ជាក់ស្តែង កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ ទី​០៦ ខែតុលា ឆ្នាំ​២០២០​នេះ ក្រោយ​ទទួល​បាន​ខម​មិន​តាម​ហ្វេ​ស​ប៊ុ​ក​ពី​ប្រជាពលរដ្ឋ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា បាន​ចុះ​ទៅ​ដល់ទី​តាំង​ផឹកស៊ី និង​លេងបៀរ ដែល​បង្ក​សំឡេង​រំខាន និង​បង្ក​បញ្ហា កកស្ទះ​ផ្លូវ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជិតខាង ។

សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ ណែនាំ​ដល់​ពួក​គាត់ កុំ​ឲ្យ​ផឹកស៊ី​បង្ក​សំឡេង​រំខាន និង​លេងល្បែង​ស៊ីសង​ខុសច្បាប់ ដែល បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង​ទៀត ។ ជា​ចុង​ក្រោយ សមត្ថកិច្ច​ក៏​បាន​បញ្ឈប់​សកម្មភាព​ទាំងនេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ