សត្វព្រៃ២ប្រភេទទៀតនឹងលែងនៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ
- សៀមរាប
ខេត្តសៀមរាប ៖ អាជ្ញាធរបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០ ២០ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរខេត្តសៀមរាប និង…
ខេត្តសៀមរាប ៖ អាជ្ញាធរបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០ ២០ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរខេត្តសៀមរាប និង…
ខេត្តសៀមរាប ៖ អាជ្ញាធរបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០ ២០ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរខេត្តសៀមរាប និង រដ្ឋបាលព្រៃឈើ ភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វឆ្មារដាវ(Leopard Cat) ចំនួន១គូ និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន ១គូ ពីមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វ ព្រៃភ្នំតាម៉ៅ មកផ្សាំក្នុងទ្រុងនៅជិតខ្លោងទ្វារតាកាវ។
សម្រាប់សត្វកេងកងតូច និងនៅជិតខ្លោងទ្វារដីឆ្នាំងសម្រាប់ឆ្មារដាវ ដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែងសត្វទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។
សូមបញ្ជាក់ជូនថា តាមរយៈកិច្ចសហការនេះ ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ បានជាច្រើនប្រភេទដូចជា សត្វទោចមកុដចំនួន ១២ក្បាល (កើតកូនបានចំនួន៤ក្បាល) សត្វឈ្លូសចំនួន ៤ក្បាល សត្វស្វាព្រាមចំនួន ១២ក្បាល សត្វសំពោចក្រ អូប ចំនួន៥ក្បាល សត្វភេខ្លួនរលោង ចំនួន ៥ក្បាល(កើតកូនបានចំនួន២ក្បាល) ដែលមកដល់ពេល នេះសត្វទាំងអស់នោះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។
ដើម្បីឲ្យសត្វព្រៃទាំងអស់នោះបន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរ និងមានគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ។ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ចៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ