ស្ថានទូតបារាំងបើកទ្វារស្វាគមន៍ សាធារណៈជនក្នុងថ្ងៃទិវាបេតិក ភណ្ឌ
រាជធានីភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារជាថ្មីឲ្យសាធារណៈជនចូលទស្សនា នៅថ្ងៃ សៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង…
រាជធានីភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារជាថ្មីឲ្យសាធារណៈជនចូលទស្សនា នៅថ្ងៃ សៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង…
រាជធានីភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារជាថ្មីឲ្យសាធារណៈជនចូលទស្សនា នៅថ្ងៃ សៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣និង ៣០នាទី រសៀល ក្នុងឱកាសទិវាបេតិកភណ្ឌ។
ទិវាបេតិកភណ្ឌស្ថិតក្រោមប្រធានបទ «ស្ថាបត្យកម្ម និងបេតិកភណ្ឌ» ទិវានេះគឺជា ឱកាសសម្រាប់លោកអ្នកចូលទស្សនាឧទ្យានដ៏ស្រស់បំព្រង ក៏ដូចជា ស្ថាបត្យកម្ម ស្ថានទូត និងពិព៍រណ៍របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្ម បារាំង-កម្ពុជា ស្តីពីការ ជួសជុលអគារបេតិកភណ្ឌនៅកម្ពុជា។
ស្ថានទូតបារំាងប្រចំាកម្ពុជា បានរំលឹកដល់សាធារណជនចាប់ពីថ្ងៃនេះទៅ ថា «សូមកុំភ្លេចកត់ត្រាទិវានេះនៅក្នុងគម្រោងដំណើរកម្សាន្តរបស់លោកអ្នក! » ។
សូមជម្រាបថាទីធ្លាក្នុងស្ថានទូតបារំាងមានបរិយាកាសស្រសបំព្រង ត្រជាក់ត្រឈឹងត្រឈៃ ហាក់ជាតំបន់ព្រៃនៅកណ្តាលក្រុង ដោយសារនៅទីនោះបានរក្សាដើមឈើធំៗ ឲ្យគង់នៅ។ស្ថានទូតតែងតែបើកទូលាយឲ្យសាធារណជនបានចូលទស្សនាឧទ្យាន ដ៏ស្រស់ បំព្រងរបស់ខ្លួនជាញឹកញាប់ តាមកម្មវិធីមួយចំនួនដែលស្ថានទូតរៀបចំ។
ក្នុងកាល:ទេស: ដែលមានជំងឺកូវីដ១៩ ស្ថានទូតបានរំលឹកថា «អ្នកចូលទស្សនាត្រូវ ពាក់ម៉ាស និង គោរពវិធានការសុខាភិបាលនានា។ ចំណីអាហារ ភេសជ្ជៈ (លើកលែងទឹក) និងកាបូបធំៗ មិនអនុញ្ញាតឱ្យយកចូលស្ថានទូតឡើយ»៕
ចែករំលែកព័តមាននេះ