ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរណ៍​ធំ​១គ្រឿង​នាំ​ភ្ញៀវ​ជាង​១៨០០​នាក់​ ចូល​ចត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

3 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០២៤ នាវា​ទេស​ចរណ៍​ចំនួន​១​គ្រឿង ឈ្មោះ NOOR DAM…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០២៤ នាវា​ទេស​ចរណ៍​ចំនួន​១​គ្រឿង ឈ្មោះ NOOR DAM សញ្ជាតិ NETHERLAND បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត ក្រុងព្រះសីហនុ ដោយ​បាន​នាំ​ភ្ញៀវ​ទេសចរ​ចំនួន​១៨៦៥​នាក់ ក្នុង​នោះ មាន​ស្រី​៩៨៧​នាក់ មាន​៤៣​សញ្ជាតិ មាន​នាវិក​ចំនួន​៧៧៦​នាក់ ក្នុង​នោះ ស្រី​១៣៦​នាក់ មាន​៣៨​សញ្ជាតិ ។

ចំពោះ​លក្ខណៈ​បច្ចេកទេស​នាវា​មាន​ប្រវែង​បណ្តោយ​២៨៥.៤៣​ម៉ែត្រ​, ទទឹង​៣២.២៥​ម៉ែត្រ ន​ង​ជម្រៅ​ទឹក​៨​ម៉ែត្រ ។ នាវា​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀតណាម​មក​កាន់​ប្រទេស​កម្ពុជា និង​បន្តដំណើរ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ នៅ​វេលា​ម៉ោង​១៦ និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

ក្នុង​នាវា​នេះ ភ្ញៀវ​ច្រើន​ជាងគេ គឺ​សញ្ជាតិ​អា​មេ​រិ​ក​ចំនួន​៦៧៧​នាក់ ហើយ​ភ្ញៀវ​ទេសចរ​ចេញ​វិញ​តាម​យន្តហោះ​ចំនួន​២​នាក់ មាន​២​សញ្ជាតិ និង​ភ្ញៀវ​ទេសចរ​មក​ពី​សៀមរាប​ចេញ​វិញ​តាម​នាវា​ចំនួន​១៦​នាក់ ស្រី ១៥​នាក់ មាន​២​សញ្ជាតិ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ