ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​ ៖ ​ស្ត្រេ​ស​​​ដោយ​កូ​វី​ដ អាច​​ធ្វើ​ឱ្យ​បញ្ហា​ធំ​មួយ​​កើន​ឡើង​ខ្លាំង

4 ឆ្នាំ មុន

ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ការ​កើនឡើង​នៃ​អត្រា​​ផ្តាច់​ជីវិត​​ខ្លួន​ឯង​​មាន​ការ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ដល់​ក្រុម​មន្ត្រី​សុខាភិបាល ខណៈ​ដែល​ពួក​គេ​ដឹង​ច្បាស់​ថា ការ​​កើនឡើង​នេះ​ទាក់ទង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឱ្យ​ការ​រស់នៅ​មានការ​ស្ត្រេ​ស​ច្រើន។…

ថៃ​ ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ការ​កើនឡើង​នៃ​អត្រា​​ផ្តាច់​ជីវិត​​ខ្លួន​ឯង​​មាន​ការ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​ដល់​ក្រុម​មន្ត្រី​សុខាភិបាល ខណៈ​ដែល​ពួក​គេ​ដឹង​ច្បាស់​ថា ការ​​កើនឡើង​នេះ​ទាក់ទង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ ដែល​ធ្វើ​ឱ្យ​ការ​រស់នៅ​មានការ​ស្ត្រេ​ស​ច្រើន។

តួលេខ​របស់​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​របស់​ប្រទេស​ថៃ ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហាញ​ថា មនុស្ស ២,៥៥១​នាក់ បាន​​ផ្តាច់​ជីវិត​​​ខ្លួន​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ គឺ​កើន​ឡើង ២២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ​នៅ​ពេល​ដែល​មាន​ករណី​ចំនួន ២,០៩២ បាន​កើតឡើង​។

បញ្ហា​ផ្ទាល់ខ្លួន ការ​ធ្លាក់​ទឹកចិត្ត សម្ពាធ​សេដ្ឋកិច្ច និង​គ្រឿង​ស្រវឹង គឺជា​ហេតុផល​ដែល​នាំ​ឱ្យ​មនុស្ស​​បញ្ចប់ជីវិត​របស់​ខ្លួន​ដោយ​ខ្លួនឯង​។ ការ​ចេញផ្សាយ​ទិន្នន័យ​នេះ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​បង្ការ​ការ​ធ្វើ​អត្តឃាត​ពិភពលោក កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

Thai university student saved from suicide following Facebook alert |  #AsiaNewsNetwork | Eleven Media Group Co., Ltd

អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​កើនឡើង​ក្នុងឆ្នាំនេះ បាន​រំលឹក​មន្ត្រី​សុខភាព​សាធារណៈ ឱ្យ​នឹង​ដល់​ការ​ធ្លាក់​​ចុះ​នៃ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ ១៩៩៧ ដែល​ធ្វើ​ឱ្យ​មនុស្ស​​​ផ្តាច់​ជីវិត​​​ខ្លួន​ឯង​ជា​​ច្រើន ហើយ​នៅ​ពេល​នេះ ​គឺ​ស្រ​ដៀង​ទៅ​នឹង​កាលពី​ឆ្នាំ​នោះ​ដែរ​។ អត្រា​អ្នក​ដែល​ធ្វើ​អត្តឃាត បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ១៩៩៧ បាន​ហក់​ឡើង​ពី ២០% ទៅ ៣០%​។

អគ្គនាយក​នាយកដ្ឋាន លោក Kiattiphum Wongrajit បាន​ភ្ជាប់​ការ​កើនឡើង​នៃ​ករណី​​នៅ​ឆ្នាំ​នេះ ជាមួយនឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ដែល​បាន​​ផ្តាច់​ជីវិត​​មនុស្ស ហើយ​បាន​ពិពណ៌នា​និន្នាការ​នេះ​ថា​គួរ​ឱ្យ​ព្រួយបារម្ភ​។ ការ​វាយតម្លៃ​របស់​គាត់​ គឺ​ស្រប​ទៅ​នឹង​ការ​សិក្សា​ផ្សេង​ៗ​នៅ​ប្រទេស​ថៃ​និង​​នៅ​បរទេស​។

ការ​សិក្សា​របស់​សាកលវិទ្យាល័យ​ឈៀង​ម៉ៃ កាលពី​ខែមីនា​បាន​បង្ហាញ​ថា ការ​ប៉ុនប៉ង​ផ្តាច់​ជីវិត​ខ្លួន​ឯង​មាន​​ចំនួន​៣៨​ករណី ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ភាព​តានតឹង​ដែល​ជាប់​ទាក់ទង​នឹង​ការ​ជាប់​គាំង​ដោយ​កូ​វី​ដ១៩ ហើយ ២៨ នាក់​នៃ​ពួក​គេ​បាន​​បាត់​បង់​ជីវិត​។ ការ​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ច្រើន​ស​ប្តា​ហ៍ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​អនុវត្ត​ការ​ចាក់សោរ ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ ដែល​បណ្តាល​ឱ្យ​រោងចក្រ​និង​ក្រុមហ៊ុន​នានា​ត្រូវ​បិទទ្វារ​ជា​បណ្តោះអាសន្ន​ ឬ​​ជា​អចិ​ន្ត្រៃយ៍​។

Man Saved From Suicide by Brave Policemen

សាកលវិទ្យាល័យ Oxford បាន​ចេញផ្សាយ​ការ​សិក្សា​មួយ​ស្តី​ពី​ផល​ប៉ះពាល់​នៃ​ការ​រាតត្បាត​លើ​អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​នៅ​ក្នុង​អត្ថបទ​វេជ្ជសាស្ត្រ​អន្តរជាតិ​នៅ​ក្នុង​ខែមិថុនា ហើយ​បាន​រក​ឃើញ​ថា​ ​ភាព​តានតឹង​ពី​កូ​វី​ដ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​បញ្ហា​នេះ​។ គេ​បាន​ព្រមាន​ថា បញ្ហា​នេះ​អាច​នៅ​បន្ត បើ​ទោះបីជា​កូ​វី​ដ​មានការ​ធូរស្បើយ​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ