ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ណាស់​! ទើបតែ​ម៉ោង​៨​យប់ ​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​មក​វាយ​​យក​ម៉ូតូ​តែ​ម្តង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​ជិះ​ម៉ូតូ​ជាង​10​គ្រឿង​មក​ព្រួត​វាយ​យក​ម៉ូតូ​១​គ្រឿង​ពី​ជន​រង​គ្រោះ​បាន​សម្រេច បន្ទាប់​មក​ជនសង្ស័យ​ឃើញ​មាន​អ្នក​មក​ជួយ ទើប​ធ្វើ​ឱ្យ​ភ័យ​ស្លន់​ពេក ក៏​ផ្តួល​ម៉ូតូ​របស់​ពួក​គេ​២​គ្រឿង​ចោល​នៅ​កន្លែង​កើតហេតុ រួច​ឡើង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​8​និង​15​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​ជិះ​ម៉ូតូ​ជាង​10​គ្រឿង​មក​ព្រួត​វាយ​យក​ម៉ូតូ​១​គ្រឿង​ពី​ជន​រង​គ្រោះ​បាន​សម្រេច បន្ទាប់​មក​ជនសង្ស័យ​ឃើញ​មាន​អ្នក​មក​ជួយ ទើប​ធ្វើ​ឱ្យ​ភ័យ​ស្លន់​ពេក ក៏​ផ្តួល​ម៉ូតូ​របស់​ពួក​គេ​២​គ្រឿង​ចោល​នៅ​កន្លែង​កើតហេតុ រួច​ឡើង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​8​និង​15​នាទី​យប់ ថ្ងៃ​ទី​8 ខែកញ្ញា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​255 នៅ​ចំណុច​ក្រោយ​សាលា​បឋម​សិក្សា ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភព​ពី​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​អស់​មាន​គ្នា​៦​ទៅ​៧​នាក់ ហើយ​មាន​ម៉ូតូ​7​គ្រឿង ពួក​គេ (​ជន​រង​គ្រោះ​) ទាំងនោះ គឺជា​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ​ឱ្យ​ក្រុមហ៊ុន​មួយ ។ ខណៈនោះ​ក្រុម​ជន​រង​គ្រោះ​កំពុង​អង្គុយ​លេង​សុខ​ៗ ក៏​ត្រូវ​លេចមុខ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ជាង​10​ម៉ូតូ ប្រដាប់​ទៅ​ដោយ​ដាវ​សាំម៉ូ​រ៉ៃ​ជិះ​ចូល​មក​កាប់​ម៉ូតូ​របស់​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ខ្ទេច​ម៉ូតូ​អស់​៣​ទៅ​៤​គ្រឿង​ផង​ដែរ​។

សាក្សី​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ពណ៌​លឿង មិន​ចាំ​ស្លាក​លេខ​នោះ​ទេ ត្រូវ​បាន​ជនសង្ស័យ​លើក​ឡើង រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

សាក្សី​បន្ត​ទៀត​ថា ចំណែក​ម៉ូតូ​២​គ្រឿង​ផ្សេង​ទៀត ក្នុង​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្តុ​ប​ពី ពណ៌​ខ្មៅ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​2018 ដែល​ជា​របស់​ជនសង្ស័យ បាន​ទុក​ចោល​នៅ​កន្លែង​កើតហេតុ​នោះ ដោយសារ​តែ​គ្រានោះ​ពួក​គេ​ទាំងនោះ​ភ័យ​ស្លន់ស្លោ​ពេក ព្រោះ​តែ​ឃើញ​បក្សពួក​ជន​រង​គ្រោះ និង​អ្នក​រស់នៅ​ក្នុងភូមិ​ចេញ​មក​ជួយ​អន្តរាគមន៍ ទើប​ជនសង្ស័យ​ភ័យ​ក៏​ផ្តួល​ម៉ូតូ​ចោល​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌទួលគោក មក​ទទួលយក​ម៉ូតូ​ទាំង​២​គ្រឿង​នោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​បឹង​សាឡា​ង ដើម្បី​តាមដាន​ស្រាវជ្រាវ​រក​ចាប់​ជន​បង្ក​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។ រីឯ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​បឹង​សាឡា​ង​ផង​ដែរ ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ