ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សជាង២៣លាននាក់ ចូលកងវិញនៅវៀតណាម

4 ឆ្នាំ មុន

វៀតណាម៖ សិស្សានុសិស្សជិត ២៣លាននាក់ នៅទូទាំងប្រទេសវៀតណាមបានប្រារព្ធពិធីចាប់ផ្តើមជាផ្លូវការនៃឆ្នាំសិក្សា ២០២០-២១ នៅព្រឹកថ្ងៃសៅរ៍។ ដោយសារការវិវឌ្ឍន៍ប្រកបដោយភាពស្មុគស្មាញនៃជម្ងឺរាតត្បាតកូវីដ១៩ សាលារៀនភាគច្រើនបានរៀបចំពិធីដ៏ឧឡារិក ប៉ុន្តែក្នុងរយៈពេលខ្លី ដោយមានការចូលរួមដោយផ្ទាល់ពីចំនួនសិស្សដែលបានកំណត់ស្របនឹងវិធានការណ៍បង្ការការរីករាលដាល។…

វៀតណាម៖ សិស្សានុសិស្សជិត ២៣លាននាក់ នៅទូទាំងប្រទេសវៀតណាមបានប្រារព្ធពិធីចាប់ផ្តើមជាផ្លូវការនៃឆ្នាំសិក្សា ២០២០-២១ នៅព្រឹកថ្ងៃសៅរ៍។ ដោយសារការវិវឌ្ឍន៍ប្រកបដោយភាពស្មុគស្មាញនៃជម្ងឺរាតត្បាតកូវីដ១៩ សាលារៀនភាគច្រើនបានរៀបចំពិធីដ៏ឧឡារិក ប៉ុន្តែក្នុងរយៈពេលខ្លី ដោយមានការចូលរួមដោយផ្ទាល់ពីចំនួនសិស្សដែលបានកំណត់ស្របនឹងវិធានការណ៍បង្ការការរីករាលដាល។ សិស្សផ្សេងទៀតបានធ្វើពិធីនេះតាមថ្នាក់របស់ពួកគេ។

Nearly 23 million Vietnamese students enter new academic year - Society -  Vietnam News | Politics, Business, Economy, Society, Life, Sports - VietNam  News

សាលារៀននៅតាមតំបន់ដែលស្ថិតនៅក្រោមច្បាប់រក្សាគម្លាតសង្គម បានរៀបចំពិធីនេះតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីធានាសុខភាពនិងសុវត្ថិភាពសម្រាប់សិស្ស។

នៅកណ្តាលទីក្រុងដាណាង ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីការផ្ទុះឡើងនៃវីរុសឆ្លងកូវីដ សិស្សក្នុងតំបន់បានប្រារព្វពិធីចាប់ផ្តើមឆ្នាំសិក្សាថ្មីជាមួយនឹងកម្មវិធីតាមផ្សាយតាមទូរទស្សន៍ក្នុងពេលតែមួយជាមួយពិធីនៅតាមតំបន់ផ្សេងៗ។

23 million pupils in Vietnam start new school year » Breaking News, Latest  World News Updates - VietReader Viet Nam

អគ្គលេខាធិការរបស់បក្ស លោក Nguyễn Phú Trọng បានផ្ញើលិខិតទៅគ្រូ បុគ្គលិកផ្នែកអប់រំ និង សិស្សនៅទូទាំងប្រទេសក្នុងឱកាសនោះ។ ​លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិស័យអប់រំ ក្នុងការទប់ទល់នឹងជម្ងឺកូវីដ១៩ ដោយនិយាយថា ទោះបីជាការរាតត្បាតរំខានដល់ថ្នាក់រៀននិងសកម្មភាពអប់រំក្នុងកំឡុងឆ្នាំសិក្សាចុងក្រោយក៏ដោយ ក៏វិស័យនេះបានចាត់វិធានការយ៉ាងសកម្មដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងយ៉ាងមានប្រសិទ្ធិភាព។

សាលារៀនក៏បានប្រើប្រាស់ឱកាសនេះ ដើម្បីណែនាំសិស្សក្នុងវិធានការណ៍នានាដើម្បីការពារការរីករាលដាលនៃជម្ងឺកូវីដ១៩។

Nearly 23 million Vietnamese students enter new academic year - VNExplorer

យោងតាមគម្រោងរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២០-២១ មានកុមារច្រើនជាង ៥.៣៨លាននាក់បានចូលរៀននៅសាលាមត្តេយ្យ ៨.៧លាននាក់នៅសាលាបឋម ជាង ៦លាននាក់នៅអនុវិទ្យាល័យ និងជាង ២.៨លាននាក់នៅវិទ្យាល័យនៅក្នុងប្រទេស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ