ឥណ្ឌា ៖ ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៥៤នាក់ ពីបទមិនគោរពហើយផ្គើនទៅនឹងសេចក្តីណែនាំឱ្យការពារពីការឆ្លងជម្ងឺកូវីដ១៩ នៅក្នុងរដ្ឋ Punjab ភាគខាងជើងនៃប្រទេសឥណ្ឌា។
លោក Sameer Verma ស្នងការរងប៉ូលិសបន្ថែមបានប្រាប់ CNN ថា ពិធីជប់លៀងនៅអាងហែលទឹកមួយត្រូវបានរៀបចំឡើងនៅភោជនីយដ្ឋានមួយក្នុងទីក្រុង Ludhiana ចំពេលមានការរីករាលដាលនៃជំងឺឆ្លង កាលពីថ្ងៃសៅរ៍។
ការវាយឆ្មក់មួយត្រូវបានធ្វើឡើងនៅភោជនីយដ្ឋាន បន្ទាប់ពីប៉ូលីលទទួលបានដំណឹងរាងការដំបូង។ លោកបានបន្ថែមថា ប៉ូលិសក៏បានដកហូតស្រាពីកន្លែងនោះផងដែរ។
រដ្ឋ Punjab បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដសរុបចំនួន ១៥,៧៣១នាក់ រួមទាំងការបាត់បង់ជីវិតចំនួន ១,៧៣៩នាក់ គិតមកដល់ព្រឹកថ្ងៃអាទិត្យកាលពីម្សិលមិញ។
ប្រទេសឥណ្ឌាស្ថិតនៅលើផ្លូវ ដើម្បីក្លាយជាប្រទេសដែលមានចំនួនករណីឆ្លងវីរុសនេះច្រើនជាងគេទី២ លើពិភពលោក។ កាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍ថា មានករណីឆ្លងសរុបចំនួន ៤,១២៣,០០០ករណី ដែលនេះគឺច្រើនជាងឥណ្ឌាត្រឹមតែ ៩,១៨៩ករណីប៉ុណ្ណោះ។
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបច្ចុប្បន្ន មាន ៨២៦,៣២០ករណី ដែលជាករណីសកម្ម ខណៈអ្នកជំងឺ ៣,៨៨០,៨៦៥នាក់ បានជាសះស្បើយឡើងវិញ បន្ទាប់ពីទទួលការព្យាបាលផ្នែកវេជ្ជសាស្ត្រ៕
ចែករំលែកព័តមាននេះ