យោងទៅតាមប្រភពព័ត៌មានពីកាសែតដេលី ម៉េល ចេញផ្សាយកាលពីថ្ងៃអង្គារទី៣ កក្កដា ឆ្នាំ២០១២ បានឱ្យដឹងថា តារាទូរទស្សន៍រាងសិចស៊ីដូចនាឡិកាខ្សាច់ គឹម កាដាសៀន បានយល់ព្រមថតរូបសិចស៊ីដាក់គម្របទស្សនាវដ្តី Instyle ។នៅក្នុងរូបភាពដែលរៀបចំថតដោយ Milk Studios បានបង្ហាញឱ្យឃើញថា គឹម កាដាសៀន បានស្លៀករូ៉បពណ៌ក្រហមពាក់ស្បែកជើងកែងចោតកម្ពស់ជិត២តឹក បង្ហាញគល់ភ្លៅមើលទៅគួរឱ្យព្រឺព្រួចខ្លាំងណាស់ ព្រមទាំងមានរូបភាពសិចស៊ីផ្សេងៗជាច្រើនទៀត ។
តារាទូរទស្សន៍ដែលអន់កម្ពស់ តែមានអំណោយផលរូបរាងសិចស៊ីដូចនាឡិកាខ្សាច់រូបនេះ បាននិយាយថា នេះមិនមែនជាលើកទី១ទេ ដែលខ្ញុំថតរូបសិចស៊ីបែបនេះ ហើយខ្ញុំសង្ឃឹមថា រូបថតរបស់ខ្ញុំនៅលើគម្របទស្សនាវដ្តីដែលនឹងចេញផ្សាយនៅពេលឆាប់ៗខាងមុខនេះ នឹងទទួលបានជោគជ័យជាមិនខានឡើយ ។
ជាមួយគ្នានេះដែរ លោក Eilich Maa Askill និពន្ធនាយកទស្សនាវដ្តី Instyle បាននិយាយសរសើរនាងថា គឹម កាដាសៀន គឺជាមនុស្សដែលមានមន្តស្នេហ៍ ហើយក៏ជាមនុស្សម្នាក់ដែលទទួលបានជោគជ័យក្នុងមុខជំនួញផងដែរ ។ លោកបានបន្តទៀតថា មនុស្សភាគច្រើនស្គាល់នាង ដូច្នេះខ្ញុំសង្ឃឹមថា រូបថតរបស់នាងនៅលើគម្របទស្សនាវដ្តី នឹងទាក់ទាញអតិថិជនបានកាន់តែច្រើន។
ទាក់ទងទៅនឹងជីវិតស្នេហាវិញ តារាទូរទស្សន៍វ័យ៣១ឆ្នាំដែលមានចំណងអាពាហ៍ពិពាហ៍បានត្រឹមតែ៧២ម៉ោងជាមួយតារាបាល់បោះ Kris Humphries បាននិយាយថា បច្ចុប្បន្នខ្ញុំកំពុងស្វែងយល់ចិត្តគ្នាជាមួយ Kanye West តារាចម្រៀងរ៉េបអាមេរិក ក៏ប៉ុន្តែខ្ញុំមិនទាន់ប្រាកដក្នុងចិត្តថា គាត់គឺជាម្ចាស់បេះដូងរបស់ខ្ញុំនៅឡើយទេ ៕
ចែករំលែកព័តមាននេះ