ប្រទេសវៀតណាមដែលជាអ្នកប្រើប្រាស់ផលិតផលសត្វព្រៃធំជាងគេមួយ នៅអាស៊ី បានផ្អាករាល់ការនាំចូលសត្វព្រៃទាំងអស់ «លាប់ឬរស់» និងបានប្តេជ្ញាថា នឹងលុបបំបាត់ទីផ្សារខុសច្បាប់នៅទូទាំងប្រទេស ។
សារាចរណែនាំដែលបានចុះហត្ថលេខា ដោយមេដឹកនាំប្រទេសកុម្មុយនិស្តនេះ ធ្វើឡើង ក្រោយពេលមានរឿងអាស្រូវអន្តរជាតិ ជុំវិញការលក់សត្វព្រៃ ដែលត្រូវបានគេស្តីបន្ទោសថា ជាប្រភពដើមនៃជម្ងឺរាតត្បាត នៅប្រទេសចិនដែលនៅជិតខាង។
វាជាជោគជ័យដ៏ធំមួយសម្រាប់ក្រុមអភិរក្ស ដែលកាលពីមុនបានចោទប្រកាន់អាជ្ញាធរវៀតណាមថា មិនយកភ្នែកមើលការជួញដូរយ៉ាងរាលដាលនៅក្នុងប្រភេទសត្វដែលជិតផុតពូជ នៅខាងក្នុងនិងឆ្លងកាត់ព្រំដែនរបស់ខ្លួន។
បទបញ្ជាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅលើគេហទំព័ររដ្ឋាភិបាល បាននិយាយថា៖ “នាយករដ្ឋមន្ត្រីបញ្ជាឱ្យផ្អាកការនាំចូលសត្វព្រៃទាំងងាប់ឬនៅរស់ ទាំងពងរបស់សត្វទាំងនោះ និងផ្នែកផ្សេងរបស់ពួកគេ។”
ពលរដ្ឋទាំងអស់ជាពិសេសមន្ត្រី មិនត្រូវចូលរួមក្នុងការប្រមាញ់ខុសច្បាប់ ទិញលក់ដឹកជញ្ជូនដឹកសត្វព្រៃខុសច្បាប់ឡើយ។
ក្នុងចំណោមទំនិញសត្វដែលត្រូវបានរត់ពន្ធច្រើនជាងគេ គឺសត្វខ្លា ស្នែងរមាស និងសត្វពង្រូល ដែលត្រូវបានប្រើប្រាស់ក្នុងឱសថបុរាណ៕
ចែករំលែកព័តមាននេះ