ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ចិត្ត​តិរច្ឆាន លួង​កូនស្រី​រួម​ភេទ​តាំងពី​អាយុ​១២​ឆ្នាំ រហូត​ដល់​នាង​មានគ្រួសារ សុំ​១​ខែ​៥​ដង

3 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួន និង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ពាក់ព័ន្ធ​ករណី​លួងលោម​រួម​ភេទ ជាមួយ​កូនស្រី​បង្កើត តាំងពី​នាងមានអាយុ​១២​ឆ្នាំ រហូត​ដល់​នាង​មានគ្រួសារទៅហើយ…

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួន និង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ពាក់ព័ន្ធ​ករណី​លួងលោម​រួម​ភេទ ជាមួយ​កូនស្រី​បង្កើត តាំងពី​នាងមានអាយុ​១២​ឆ្នាំ រហូត​ដល់​នាង​មានគ្រួសារទៅហើយ ក៏នៅតែលួង​កូនស្រីសុំ​​រួម​ភេទ​១​ខែ ​៥​ដង ។

ការ​ឃាត់ខ្លួន​បុរស​សង្ស័យ​នេះ សមត្ថកិច្ច​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១៩ កក្កដា ២០២០ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​ដោយ​មាន​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ផង​ដែរ ។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ភ្នំក្រវាញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ប៉ោះ ខ្ញី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ចំណែកឯ នារី​រង​គ្រោះ​អាយុ​២០​ឆ្នាំ (​ត្រូវជា​កូនស្រី​របស់​ជនសង្ស័យ​) ។

មន្ត្រី​នគរបាល​ស្រុក​ភ្នំក្រវាញ បាន​ប្រាប់​បន្ត​ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា ២០២០ នៅ​ចំណុច ចំការមន ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ ជនសង្ស័យ​ជា​ឪពុក​បង្កើត បាន​និយាយ​លួងលោម ទទូច​សុំ​អង្វរ​កូនស្រី​សុំ​រួម​ភេទ​ជាមួយ ។ នារី​រង​គ្រោះ​ក៏​ដាច់​ចិត្ត​និយាយ​ថា បើ​ឪ​ឯង ចង់​ដេក​ជាមួយ​ខ្ញុំ ខ្ញុំ​ឲ្យ​ដេក​តែ​ម្តងទៀត​ទេ ។ បន្ទាប់​មក ជនសង្ស័យ​បាន​ឲ្យ​នារី​រង​គ្រោះ ឡើង​ដេក​លើ​គ្រែ រួច​ជនសង្ស័យ​បាន​រួម​ភេទ​ជាមួយ​នារី​រង​គ្រោះ រហូត​ទាល់តែ​បាន​សម្រេច ។ មិន​ទាន់​អស់ចិត្ត ឪពុក​ដែល​មានចិត្ត​តិរច្ឆាន ថែម​ទាំង​និយាយ​ថា កូន​អើយ​… ក្នុង​មួយ​ខែ ឲ្យ​ឪពុក​សុំ​ដេក​ជាមួយ ០៥​ដង​មក ចាំ​ឪពុក​ឲ្យ​លុយ ៥​ម៉ឺន​រៀល ។ ដោយ​ទ្រាំ​មិន​បាន ទើប​នារី​រង​គ្រោះ រត់​មក​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឲ្យ​ឃាត់ខ្លួន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ប៉ោះ ខ្ញី បាន​សារភាព​ថា ខ្លួន​ពិតជា​មួយ​បាន​លួងលោម​រួម​ភេទ​ជាមួយ​កូនស្រី​បង្កើត​ពិតមែន​ប្រាកដ​មែន គឺ​តាំងពី​នាង​មាន​អាយុ​១២​ឆ្នាំ មក​ម្លេះ រហូត​មក​ដល់​ពេល​នេះ នាង​មានគ្រួសារ​ហើយ​ក៏​នៅ​តែ​សុំ​កូន​រួម​ភេទ​ជាមួយ​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​កាន់់ អធិការដ្ឋាន​ស្រុក ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ