អភិបាលខេត្តដាក់ចេញវិធានការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ
- សៀមរាប
ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ លោក ទៀ សីហា អភិបាល…
ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ លោក ទៀ សីហា អភិបាល…
ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ លោក ទៀ សីហា អភិបាល នៃគណ: អភិបាល ខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំដោយដាក់វិធានការចំនួន៣ សំខាន់ៗ ទី១-វិធានការទប់ស្កាត់ការ រុក រានទន្ទ្រានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ទី២-ការបង្ការ និងទប់ ស្កាត់បញ្ហាកូដ កម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក និងទី៣-ដំណើរការនិងនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រ។
ក្រោយការរាយការណ៍ និងពិភាក្សារួចមក លោកអភិបាលខេត្ត បានដាក់ចេញនូវវិធាន ការនេះសម្រាម់មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់យកទៅអនុវត្តដូចខាងក្រោម :
-ត្រូវចុះពិនិត្យទីតាំភូមិសាស្ត្រតាមផែន ទីប្រើ ប្រាស់ដីឆ្នាំ 2002 ដើម្បីធ្វើបច្ចុប្បន្នភាពដីរដ្ឋ ស្ថិតិប្រជា ពលរដ្ឋ និងដីប្រជាពលរដ្ឋកាន់កាប់ប្រើ ប្រាស់ជាក់ស្តែង។
-បង្ការ និងទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក ដោយការដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ។
-ពិនិត្យលើដំណើរការ និងនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រជូនប្រជាពលរដ្ឋឲ្យបានត្រឹម ត្រូវ ពិសេសឲ្យចំគោលដៅគឺប្រជាពលរដ្ឋដែលក្រីក្រពិត ប្រាកដ។
-រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់រដ្ឋ បាលឃុំ សង្កាត់ ត្រូវធ្វើ ការងារប្រកប ដោយតម្លាភាព គណ នេយ្យភាព និងប្រសិទ្ធភាព ព្រមទាំងចាត់វិធានការដាច់ ខាតចំពោះបុគ្គលណាដែលអនុវត្តខុសគោលការណ៍ និងនីតិវិធី។
បន្ថែមលើសនេះ រដ្ឋបាលក្រុង ស្រុកត្រូវរៀបចំក្រុមការងារដើម្បីដកសិទ្ធិ(ដកប័ណ្ណសមធម៌)ចំពោះគ្រួសារដែលមានលក្ខខណ្ឌមិនស្របតាមគ្រួសារក្រីក្រតែមានប័ណ្ណសមធម៌។
-កងកម្លាំងប្រដាប់អាវុធត្រូវរៀបចំឲ្យមានកម្លាំងល្បាត តាមពេលវេលា ទីតាំង ជា ពិសេសមុខសញ្ញាមានសកម្ម ភាពលួច ឆក់ ប្លន់។ល។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថាមេឃុំ ចៅសង្កាត់ត្រូវហាមដាច់ខាតចំពោះការចុះហត្ថ លេខាទិញ លក់ដីរបស់រដ្ឋ និងត្រូវពិនិត្យផ្តល់ការបើក ប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រជូនប្រពរដ្ឋដែលក្រពិតប្រាកដ៕
ចែករំលែកព័តមាននេះ