អន្តរជាតិ ៖ ប្រធានាធិបតីស៊ីជីនពីង បានចុះហត្ថលេខាលើច្បាប់សន្តិសុខជាតិដែលទីក្រុងប៉េកាំងបានបង្កើតឡើង សម្រាប់ហុងកុង ច្បាប់នេះនឹងចូលជាធរមានមុនដំណាច់ថ្ងៃអង្គារនេះ។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានរាយការណ៍ថា ការចុះហត្ថលេខាត្រូវបានរាយការណ៍ថាស្ថាប័ននីតិបញ្ញត្តិកំពូលរបស់ប្រទេសគឺ គណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រជាជនជាតិបានអនុម័តច្បាប់នេះ។
ភ្លាមៗបន្ទាប់ពីរបាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ រដ្ឋាភិបាលហុងកុងបានបញ្ជាក់ថា ខ្លួននឹងធ្វើតាមច្បាប់ដែលនឹងហាមឃាត់ សកម្មភាព នៃការធ្វើអបគមន៍ ការធ្វើវិទ្ធង្សនា អំពើភេរវកម្ម និងការឃុបឃិតជាមួយកងកម្លាំងបរទេស ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
ជាមួយគ្នានេះ ក្រុមប្រឆាំងមានគម្រោងនឹងធ្វើការតវ៉ាតាមដង ផ្លូវនៅថ្ងៃទី១ ខែកក្កដា ដើម្បីប្រឆាំងនឹងច្បាប់នេះដោយមិនខ្វល់នឹងការព្រមានពីប៉ូលិស។ ប៉ូលិសបានដាក់ពង្រាយកម្លាំង ៤ ០០០នាក់ ចាប់ពីយប់ថ្ងៃអង្គារដើម្បីគ្រប់គ្រងស្ថានការណ៍៕ ដោយ ៖ សហការី
ចែករំលែកព័តមាននេះ