ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បាតុករ​កម្ទេច​ចោល​រូប​​ចម្លាក់​តែ​មួយ​គត់​របស់​​ឧត្ដម​សេនីយ៍​​សហព័ន្ធ​ម្នាក់​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពួក​បាតុករ​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ កាលពី​យប់​ថ្ងៃ​ទី​១៩ ​មក​ថ្ងៃទី​​២០​ ខែមិថុនា ឆ្នាំ​២០២០ បាន​លើកគ្នា​កម្ទេច​ចោល​រូបចម្លាក់​ធំ​តែ​មួយ​គត់​របស់​ឧត្ដមសេនីយ៍​​សហ​ព័ន្ធ​មួយ​រូប ដែល​កសាង​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។ បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កបាន​ចេញផ្សាយ​រូបភាព​នានា​នៃ​ការ​កម្ទេច​នោះ​។…

សហរដ្ឋអាមេរិក ៖ ពួក​បាតុករ​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ កាលពី​យប់​ថ្ងៃ​ទី​១៩ ​មក​ថ្ងៃទី​​២០​ ខែមិថុនា ឆ្នាំ​២០២០ បាន​លើកគ្នា​កម្ទេច​ចោល​រូបចម្លាក់​ធំ​តែ​មួយ​គត់​របស់​ឧត្ដមសេនីយ៍​​សហ​ព័ន្ធ​មួយ​រូប ដែល​កសាង​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។ បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កបាន​ចេញផ្សាយ​រូបភាព​នានា​នៃ​ការ​កម្ទេច​នោះ​។

ទូរទស្សន៍ ​ABC7 NEWS​ បាន​បង្ហាញ​រូបភាព​ទាំងឡាយ​នៃ​រូបចម្លាក់ ឧត្ដមសេនីយ៍ ALBERT PIKE ត្រូវ​ពួក​បាតុករ​យក​ខ្សែពួរ​ទាញ​ផ្ដួល​ដោយ​ស្រែក​ពាក្យ​ថា ត្រូវ​គិតដល់​ជីវិត​ជន​ស្បែក​ខ្មៅ​(BLACK LIVES MATTER)​។ ការ​កម្ទេច​ចោល​រូបចម្លាក់​នោះ កើត​មាន​នា​ពេល​បញ្ចប់​បាតុកម្ម​ដែល​កំណត់​ពី​ខួប​លើក​ទី​១៥៥ នៃ ​JUNETEETH ដោយ​នា​ថ្ងៃ​នោះ​នៃ​ឆ្នាំ​១៨៦៥ បណ្ដា​ទាសករ​​ចុង​ក្រោយ​ត្រូវ​បាន​ដោះ​លែង​នៅ​តិច​សាស់​។

វិមាន​ជា​ច្រើន​ដែល​កសាង​ឡើង​ផ្ដល់​ជា​កិត្តិយស ដល់​បណ្ដា​ឥស្សរជន​សម័យ​សង្គ្រាម​បំបែក​ខ្លួន​(១៨៦១-១៨៦៥) ត្រូវ​បាន​កម្ទេច​ចោល រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​សហរដ្ឋអាមេរិក​ក្រោយ​ការ​បាត់​បង់​ជីវិត​​របស់​ជន​ស្បែក​ខ្មៅ​ម្នាក់ លោក​GEORGE FLOYD ​ក្រោម​ការ​យក​ជង្គង់ សង្កត់.ក​​គេ​រហូត​ដល់​ដាច់ខ្យល់​ពី​សំណាក់​ប៉ូលិស​ស្បែក​សម្នាក់ ដែល​នាំ​ឲ្យ​ផ្ទុះ​បាតុកម្មហិង្សា​ពាស​ពេញ​សហរ​ដ្ឋ​អា​មេ​រិ​ក​និង​នៅ​ឯ​បរទេស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ