ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ពន្យារពេល​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាងជើង​១​ឆ្នាំ​ទៀត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ យោង​តាម YONHAP​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​១៧ មិថុនា បាន​ប្រកាស​ពន្យារពេល​ដាក់​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាងជើង​១​ឆ្នាំ​ទៀត ដោយ​លើក​ពី​ការ​គំរាមកំហែង​ខុស​ពី​ទម្លាប់…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ យោង​តាម YONHAP​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​១៧ មិថុនា បាន​ប្រកាស​ពន្យារពេល​ដាក់​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាងជើង​១​ឆ្នាំ​ទៀត ដោយ​លើក​ពី​ការ​គំរាមកំហែង​ខុស​ពី​ទម្លាប់ និង​វិសាមញ្ញ​មួយ​ពី​សំណាក់​ក្រុង​ព្យុ​ង​យ៉ាង ។

ក្នុង​កំណត់ហេតុ​មួយ​ជូន​ដល់​សភា លោក​ត្រាំ​សរសេរ​ថា លោក​បន្ត​ភាព​អាសន្ន​ជាតិ​ចំពោះ​កូរ៉េ
ខាងជើង ដែល​ប្រកាស​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០០៨ ក្នុង​បទបញ្ជា​ប្រតិបត្តិ​លេខ១៣៤៦៦ ។ បទបញ្ជា​ប្រតិបត្តិ​នោះ​ដែល​បន្ត​ក្រោម​រដ្ឋាភិបាល​លោក​ត្រាំ​និង​រដ្ឋការ​មុន​ៗ ទាម​ទារ​ឲ្យ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាងជើង ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​សី​ុ​ល​របស់​ប្រទេស​នោះ ។

លោក​ត្រាំ​សរសេរ​ទៀត​ថា បណ្ដា​សកម្មភាព និង​នយោបាយ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង បន្ត
ចោទ​ជា​ការ​គំរាមកំហែង​មិនធម្មតា​និង​វិសាមញ្ញ​មួយ​ដល់​សន្តិសុខ​ជាតិ​ហើយ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កងទ័ព​អា​មេ​រិ​ក បណ្ដា​សម្ព័ន្ធមិត្ត​និង​ដៃគូពាណិជ្ជកម្ម​ទាំងឡាយ​ក្នុង​តំបន់ ពិសេស​បំផុត​លោក​លើក​ពី​ការ​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ីល​ព្រមទាំង​សកម្មភាព​ឯទៀត​ៗ និង​នយោបាយ​បង្កហេតុ បង្ក​អ​ស្ថេ​រ​ភាព និង​គាបសង្កត់​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង ។

ក្រុង​ព្យុ​ង​យ៉ាង​បាន​លើក​ហេតុផល​ពី​បណ្ដា​សកម្មភាព​របស់​ខ្លួន ក្នុង​នោះ​មានការ​ដាក់​គ្រឿងផ្ទុះ​កម្ទេច​ចោល​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ដោយ​ចោទប្រកាន់​ក្រុង​សេ​អ៊ូ​ល​ថា​ពុំ​អាច​រារាំង​ពួក​រត់ចោលជួរ​កូរ៉េ​ខាងជើង​បញ្ជូន​សារ​ឃោសនា​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​មក​កាន់​កូរ៉េ​ខាង​ជើង ៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ yna (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ