ខេត្តកណ្តាល ៖ អ្នកញៀនល្បែងឱ្យសុទ្ធតែតែស្រីៗនិងមានការងារជាកម្មការិនីរោងចក្រផង ត្រូវបាននគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួនមកអប់រំ និងឱ្យធ្វើកិច្ចសន្យារួចវិលត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃទី០៣ ឧសភា ឆ្នាំ២០២០ វេលាម៉ោង០៤ និង១០នាទីរសៀលចំណុចភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ប្រភពបន្តថា ទាំង៦នាក់ ទី១-ឈ្មោះឆេង សុខជឿន ភេទស្រី អាយុ៣៧ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២-ឈ្មោះរ៉ូ ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំជនជាតិខ្មែរ ជាកម្មការីនីរោងចក្រ នៅភូមិក្តាន់រយឃុំដំណាក់អំពិល ស្រុកអង្ស្នួល ខេត្តកណ្ដាល ទី៣-ឈ្មោះឆាំ ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ជាកម្មការីនីរោងចក្រ នៅភូមិក្តាន់រយដំណាក់ អំពិល ស្រុកអង្គ ស្នួល ខេត្តកណ្តាល ទី៤-ឈ្មោះឆាំ ស្រីឡង់ ភេទស្រី អាយុ៣១ឆ្នាំ ជាកម្មការីនីរោងចក្រ នៅភូមិក្តាន់រយ
ឃុំដំណាក់ អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល ទី៥-ឈ្មោះថា សំអាត ភេទស្រី អាយុ៣៨ឆ្នាំ ជាកម្មការីនីរោងចក្រ នៅភូមិក្តាន់រយ ឃុំដំណាក់ អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល និងទី៦-ឈ្មោះឆែម ម៉ី ភេទស្រី អាយុ៤១ ឆ្នាំជនជាតិខ្មែរ ជាអ្នកលក់ដូរ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
កត់សម្គាល់ថា មួយក្រុមខាងលើ គឺជាស្ត្រីទាំងអស់គ្នា ស្តាយពេលវេលា មិនគួរណាពួកគាត់យកមកលេងល្បែងស៊ីសងបែបនេះទេ សូមធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ក្រុមគ្រួសារយើងវិញល្អជាងបងៗ
ហើយ ។
ចែករំលែកព័តមាននេះ