ការឈឺចង្កេះលើមនុស្សស្រីមានមូលហេតុច្រើនណាស់។ មូលហេតុខ្លះទាក់ទងនឹងជំងឺរបស់ស្ត្រី ខណៈពេលខ្លះទៀតអាចកើតឡើងលើមនុស្សគ្រប់គ្នាដែរ។ ខាងក្រោមនេះគឺជាហេតុផលខ្លះៗដែលនាំឲ្យស្រ្តីងាយនឹងមានការឈឺចង្កេះជាងគេ៖
ចង្កោមរោគសញ្ញាត្រៀមមករដូវ (PMS)
រឿងនេះកើតឡើងមុនពេលមករដូវ។ វាមានអាការធំៗជាច្រើន ហើយអ្នកទំនងជាមិនមានអាការៈទាំងអស់នេះឡើយ។ អាការៈទាំងនោះមានដូចជា៖
រោគសញ្ញាផ្លូវកាយ៖
១-ឈឺចង្កេះ
២-ឈឺក្បាល
៣-អស់កម្លាំង
៤-ហើមពោះ
អាការៈផ្លូវចិត្ត៖
១-អារម្មណ៍មិនល្អ
២-ចេះតែឃ្លានអាហារ
៣-ថប់អារម្មណ៍
៤-ពិបាកផ្ចង់អារម្មណ៍។
ជាធម្មតាអាការៈទាំងនេះច្រើនតែកើតឡើងពីរបីថ្ងៃមុនពេលមករដូវ ហើយវាអាចនឹងចប់វិញក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃក្រោយមករដូវបានចាប់ផ្តើម។
១-Premenstrual Dysmorphic Disorder (PMDD) ៖
PMDD គឺជាទម្រងកាន់តែធ្ងន់ធ្ងរនៃ PMS ដែលអាការៈរបស់វាមានការរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃខ្លាំងតែម្តង។ អ្នកមានបញ្ហ PMDD ខ្លះអាចនឹងពិបាកធ្វើការតែម្តង។ ប៉ុន្តែមិនសូវមានស្ត្រីច្រើនទេដែលមានបញ្ហា PMDD។ អាការៈរបស់វាច្រើនតែចាប់ផ្តើមនៅមួយសប្តាហ៍មុនពេលមករដូវ និងចប់វិញក្រោយពេលមករដូវបានពីរបីថ្ងៃ។ អ្នកប្រហែលជាប្រឈមនឹង PMDD កាន់តែខ្លាំងបើសិនជាអ្នកមានប្រវត្តិគ្រួសារកើតបញ្ហាបាក់ទឹកចិត្ត និងបញ្ហាអារម្មណ៍ផ្សេងៗទៀត។
២-ជំងឺ Endometriosis ៖
វាគឺជាជំងឺមមួយប្រភេទដែលជាលិកាដែលធ្លាប់មានក្នុងស្បូន បែរជាកើតក្រៅពីស្បូនទៅវិញ។ ជំងឺនេះដែរ ជាលិការបស់វាច្រើនតែលូតលាស់នៅក្នុងក្រពេញអូវ៉ែ ដៃស្បូន និងជាលិកាផ្សេងៗទៀតក្នុងអាងត្រគាក។ វាប្រហែលជាកើតឡើងនៅជុំវិញផ្លូវបង្ហួរនោម និងពោះវៀនផង។ ការឈឺចាប់ច្រើនតែជាអាការៈញឹកញាប់បំផុតរបស់ជំងឺ Endometriosis នេះ។ អាការៈផ្សេងៗទៀតមានដូចជា៖
-ឈឺចាប់ពេលមករដូវ
-ឈឺចាប់ក្នុងពេល ឬក្រោយពេលរួមភេទ
-ឈឺចង្កេះ និងអាងត្រគាក
-ឈឺចាប់ពេលបន្ទោបង់ ឬនោមនៅពេលមករដូវ។
៣-Dysmenorrhea ៖
ការមករដូវដែលឈឺចាប់ខ្លាំងត្រូវបានគេហៅម្យ៉ាងទៀតថា Dysmenorrhea។ ថ្វីបើវាច្រើនតែអាចគ្រប់គ្រងបាន តែវាអាចជារឿងធ្ងន់ធ្ងរបំផុតសម្រាប់មនុស្សមួយចំនួន។ អ្នកប្រហែលជាប្រឈមកាន់តែខ្លាំងនឹងបញ្ហានេះបើសិនជាអ្នក៖
-អាយុក្រោម ២០ឆ្នាំ
-ជក់បារី
-ហូរឈាមធ្ងន់ធ្ងរក្នុងពេលមករដូវ
-មានប្រវត្តិគ្រួសារឈឺចាប់ខ្លាំងក្នុងពេលមករដូវ
-មានជំងឺក្នុងខ្លួនដូចជា៖ Endometriosis, ដុំសាច់ក្នុងស្បូន និងជំងឺរលាកក្នុងអាងត្រគាក
៤-មានផ្ទៃពោះ ៖
ការឈឺខ្នងគឺជារឿងញឹកញាប់មួយសម្រាប់ស្ត្រីមានផ្ទៃពោះ។ វាកើតឡើងនៅពេលមានជំនាញផែនដីនៅក្នុងពេល ហើយអ័រម៉ូនជាច្រើនក៏ធ្វើឲ្យសរសៃចងក្នុងការរៀបចំសម្រាលកូននោះធូរផងដែរ។ សម្រាប់ស្ត្រីភាគច្រើន ការឈឺខ្នងកើតឡើងនៅចន្លោះខែទី ៥ និងទី៧ ប៉ុន្តែវាក៏អាចចាប់ផ្តើមលឿនជាងនេះដែរ។ អ្នកទំនងជាឈឺខ្នងក្នុងពេលមានផ្ទៃពោះដែឬបើសិនជាអ្នកធ្លាប់មានបញ្ហាឈឺចង្កេះដែរ៕ (ប្រភពពី៖ Health.com.kh) (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ