ខ្លាំងមែន ! អ្នកលក់សាច់ជ្រូកប្រឡាក់ក្លាយជាមហាសេដ្ឋីព្រោះតែកូវីដ-១៩
លោក លីម ហុកជី (Lim Hockchee) និងភរិយាធ្លាប់មានមុខរបរជាអ្នកលក់សាច់ជ្រូកប្រឡាក់ ។ ៣៥ឆ្នាំកន្លងមក លោក និងគ្រួសារលោកគ្រប់គ្រងផ្សារទំនើបប្រមាណ…
លោក លីម ហុកជី (Lim Hockchee) និងភរិយាធ្លាប់មានមុខរបរជាអ្នកលក់សាច់ជ្រូកប្រឡាក់ ។ ៣៥ឆ្នាំកន្លងមក លោក និងគ្រួសារលោកគ្រប់គ្រងផ្សារទំនើបប្រមាណ…
លោក លីម ហុកជី (Lim Hockchee) និងភរិយាធ្លាប់មានមុខរបរជាអ្នកលក់សាច់ជ្រូកប្រឡាក់ ។ ៣៥ឆ្នាំកន្លងមក លោក និងគ្រួសារលោកគ្រប់គ្រងផ្សារទំនើបប្រមាណ ៦១កន្លែងក្នុងប្រទេសសិង្ហបុរី និងបានចូលក្នុងចំណោមមហាសេដ្ឋីធំៗផងដែរ ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Sheng Suong Group Ltd. របស់លោកបានកើនឡើងយ៉ាងខ្លាំងក្នុងសប្តាហ៍នេះបន្ទាប់ពីផ្សារទំនើបក្រោមការគ្រប់គ្រងរបស់លោកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីរដ្ឋាភិបាលសិង្ហបុរីចេញវិធានការហាមមិនឲ្យប្រជាជនចាកចេញពីផ្ទះដើម្បីទប់ទល់នឹងកូវីដ ១៩ ។
យោងទៅតាមបញ្ជីឈ្មោះមហាសេដ្ឋីរបស់ Bloomberg បានឲ្យដឹងថា ទ្រព្យសម្បត្តិរួមរបស់គ្រួសារខាងលើសរុបស្មើ ១.១ប៊ីលានដុល្លារ ។
លោក លីម ធ្លាប់បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០០៨ ជាមួយសារព័ត៌មាន Straits Times ថា «ពេលដែលមនុស្សព្យាយាមចៀសវាងភោជនីយដ្ឋានក្នុងកំឡុងពេលមានការផ្ទុះជម្ងឺសារ ពួកយើងមើលឃើញអាជីវកម្មលូតលាស់ ព្រោះមនុស្សកាន់តែច្រើនចាប់ផ្តើមទិញអាហារដើម្បីចម្អិននៅផ្ទះដោយខ្លួនឯង» ។
ជាក់ស្តែង លោក លីម មិនមែនជាមនុស្សតែម្នាក់ដែលទទួលបានអត្ថប្រយោជន៍ក្នុងកំឡុងពេលនេះទេ ។ ក្រុមហ៊ុន Amazon.com Inc. ដែលជាម្ចាស់ក្រុមហ៊ុន Whole Foods Markets ក៏មើលឃើញភាគហ៊ុនឡើងថ្លៃដែរ ។ ជាលទ្ធផល វាបានធ្វើឲ្យទ្រព្យសម្បត្តិរួមរបស់លោកមហាសេដ្ឋី ជេហ្វ បេសូស (Jeff Bezos) ដែលជាបុរសមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកកើនដល់ ១៣៩.៨ប៊ីលានដុល្លារឯណោះ ។
ក្រុមគ្រួសារ វ៉លតុន (Walton) ដែលជាម្ចាស់ក្រុមហ៊ុន Walmart Inc. ក៏មើលឃើញតម្លៃភាគហ៊ុនកើនឡើងរួមជាមួយនឹងទ្រព្យសម្បត្តិរួមដែលកើនដល់ ១៦៨.៥ប៊ីលានដុល្លារដែរ ។
យោងទៅតាមអ្នកវិភាគមកពី DBS Bank Ltd. បានឲ្យដឹងថា ប្រាក់ចំណូលរបស់ Sheng Siong នឹងបន្តកើនឡើងក្នុងរយៈពេលពីរឆ្នាំខាងមុខនេះព្រោះតែវិធានការរក្សាគម្លាតរវាងមនុស្ស និងវិធានការរដ្ឋាភិបាលផ្សេងៗសម្រាប់ជួយសង្គ្រោះសេដ្ឋកិច្ច ៕
ចែករំលែកព័តមាននេះ