ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២២ មីនា នៅស្រុកជីក្រែង កម្លាំងនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននាំខ្លួនយុវជនម្នាក់បន្ថែមទៀត ក្រោយពីបង្ហោះសារនូវសារសំឡេងព័ត៌មានមិនពិត អំពីមេរោគកូរ៉ូណា ឬ( COVID-19) ។
គួរបញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ NgorKav Tong ដែលមានអ្នកប្រើប្រាស់ឈ្មោះ ង៉ោ កាវតុង ភេទប្រុស អាយុ២៣ឆ្នាំ ជាជាងជួសជុលទូរស័ព្ទ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ក្តី០២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបាននាំខ្លួនដោយពាក់ព័ន្ធនឹងការបង្ហោះសារសំលេង នូវព័ត៌មានមិនពិត ដែលបានធ្វើឱ្យបានការភ្ញាក់ផ្អើយដល់ប្រជាពលរដ្ឋនៅផ្សារកំពង់ក្តី កាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០២០ កន្លង
ទៅ ។
ក្រោយការសាកសួររបស់សមត្ថកិច្ច សាមីខ្លួនបានសារភាព និងទទួលស្គាល់នូវទោសកំហុស ហើយសមត្ថកិច្ចក៏បានធ្វើការអប់រំនិងធ្វើកិច្ចសន្យា ព្រមទាំងមានការធានាពីសំណាក់អាណាព្យាបាល មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ។
ការនាំខ្លួនធ្វើឡើងដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នង ការរងទទួលការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការឯកភាពពីលោកស្នងការនគរបាលខេត្តសៀមរាប និងសម្របសម្រួលនីតិវិធី ពីលោកកេីត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងផងដែរ ។
ចែករំលែកព័តមាននេះ