ស្នេហាគ្រូ និងសិស្សត្រូវចាំអស់៧ឆ្នាំ ទម្រាំគ្រប់អាយុល្មមការ
ប្រទេសឥណ្ឌូនេស៊ី ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា លោកគ្រូ Erwin Pangaila មានអាយុ២៧ឆ្នាំ…
ប្រទេសឥណ្ឌូនេស៊ី ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា លោកគ្រូ Erwin Pangaila មានអាយុ២៧ឆ្នាំ…
ប្រទេសឥណ្ឌូនេស៊ី ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា លោកគ្រូ Erwin Pangaila មានអាយុ២៧ឆ្នាំ នៅពេលដែលគាត់ស្រលាញ់សិស្សវិទ្យាល័យនៅសាលា SMP Negeri 2 Tenga នៅ Sulawesi Utara ប្រទេសឥណ្ឌូនេស៊ី។
តាមពិតទៅកូនសិស្សម្នាក់នោះក៏ស្រលាញ់គាត់ដែរ។ នាងជាសិស្សដែលមានអាយុ១៣ឆ្នាំ ឈ្មោះ Vinda Virginia។ នាងបានចាប់អារម្មណ៍លោកគ្រូ Erwin នៅពេលគាត់សរសេរលើក្តារខៀននៅថ្នាក់មួយទៀត ពេលដែលនាងដើរកាត់។ នាងលង់ស្នេហ៍ត្រង់រាងសាច់ដុំធំៗរបស់គ្រូ។ មិនមែនត្រឹមតែនាងទេ ដែលស្រលាញ់លោកគ្រូ Erwin តែនាងច្បាស់ថា នាងគឺជាស្រីម្នាក់ដែលស្ថិតនៅក្នុងបេះដូងរបស់គាត់។ នាងតែងតែនៅចាំលោកគ្រូ រាល់ពេលចេញពីរៀន ដើម្បីនិយាយគ្នា រហូតទាល់តែទំនាក់ទំនងគ្រូ-សិស្សទៅជាសេ្នហាប្រុស-ស្រី។
ពួកគេចាប់ផ្តើមទំនាក់ទំនងស្នេហានៅឆ្នាំ២០១១ ហើយកាលនោះខាងស្រីទើបតែមានអាយុ១៣ឆ្នាំ។ នេះគឺជារឿងមិនល្អសម្រាប់គ្រូមកស្រលាញ់សិស្ស ហើយពិសេសនោះគឺសិស្សមិនទាន់គ្រប់អាយុ។ តែពួកគេទាំងពីរនាក់ អះអាងថា បានគោរពប្រពៃណី ហើយស្មោះជានិច្ចនៅក្នុងស្នេហារបស់ខ្លួន។ ពេលខាងស្រីអាយុ២០ឆ្នាំ និងខាងប្រុសអាយុ៣៤ឆ្នាំ ពួកគេក៏សម្រេចចិត្តរៀបការនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។ រឿងនេះចាស់បន្តិច តែវាទើបតែមានការផ្ទុះឡើងម្តងទៀតនៅពេលនេះ។
វាមិនច្បាស់ទេថា តើពួកគេទាក់ទងគ្នាជាលក្ខណៈសង្សារតាមរបៀបណាកាលពីឆ្នាំ២០១១? ខណៈដែល Vinda មានអាយុត្រឹមតែ១៣ឆ្នាំ។ តែគេឃើញរូបថតមួយចំនួនបង្ហាញពីសេចក្តីស្នេហាផ្អែមល្ហែមទាំងនាងនៅជាសិស្ស។ សូម្បីមកដល់ថ្ងៃនេះ មហាជននៅតែគិតថា ជារឿងមិនល្អ ដែលគ្រូស្រលាញ់សិស្សមិនទាន់គ្រប់អាយុ។ តែក៏មានអ្នកជូនពរអ្នកទាំងពីរ និង សប្បាយជំនួសដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ odditycentral (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ