Toyota បង្ហាញមុខមាត់ថ្មីរបស់ Yaris GR ដែលមានរាងកាចខ្លាំងខុសពីមុន
បន្ទាប់ពីការបង្ហាញរថយន្ត Yaris GR ដែលជារថយន្តសេរ៊ីថ្មី ក្រុមហ៊ុន Toyota កំពុងតែគិតថា គួរលក់នៅអាមេរិកឬអត់។ ជាមួយនឹងទួរប៊ីនចំណុះ ១.៦លីត្រតូច…
បន្ទាប់ពីការបង្ហាញរថយន្ត Yaris GR ដែលជារថយន្តសេរ៊ីថ្មី ក្រុមហ៊ុន Toyota កំពុងតែគិតថា គួរលក់នៅអាមេរិកឬអត់។ ជាមួយនឹងទួរប៊ីនចំណុះ ១.៦លីត្រតូច…
បន្ទាប់ពីការបង្ហាញរថយន្ត Yaris GR ដែលជារថយន្តសេរ៊ីថ្មី ក្រុមហ៊ុន Toyota កំពុងតែគិតថា គួរលក់នៅអាមេរិកឬអត់។ ជាមួយនឹងទួរប៊ីនចំណុះ ១.៦លីត្រតូច ៣ស៊ីឡាំង ដែលបញ្ជូនកម្លាំង ២៦៨សេះទៅកង់ទាំងអស់ តាមរយៈល្បឿន៦តង់ យើងអាចច្បាស់ក្នុងចិត្តថា វាជាអ្វីដែលគ្រប់គ្នាចង់បាន។ ក្រុមហ៊ុន Toyota ថែមទាំងបានបង្ហោះនៅលើ Twitter សួរមតិមហាជនពីការសម្រេចចិត្តលក់នៅអាមេរិកឬអត់។
ថ្មីៗនេះសារព័ត៌មាន CarBuzz បានជួបជាមួយលោក Bob Carter អនុប្រធានផ្នែកលក់របស់ ក្រុមហ៊ុន Toyota ក្នុងព្រឹត្តិការណ៍បើកសម្ពោធរថយន្ត Supra សេរ៊ីឆ្នាំ២០២១ ។ ភាគច្រើននៃសំណួរនិងចម្លើយ ផ្តោតទៅលើរថយន្ត Supra តែក្រោយមកក៏ផ្តោតទៅលើរថយន្ត Yaris GR។
នៅពេលត្រូវបានគេសួរអំពីការលក់នៅអាមេរិក លោក Carter បានប្រាប់ CarBuzz ឱ្យយកចិត្តទុកដាក់ចំពោះ GR Yaris។ គាត់បានលើកឡើងយ៉ាងមុតមាំថា Toyota កំពុងធ្វើការលើអ្វីដែលគួរឱ្យរំភើបសម្រាប់ទីផ្សារអាមេរិក ប៉ុន្តែមិនអាចចែករំលែកព័ត៌មានលំអិតណាមួយបាននៅឡើយទេ។
វាក៏មានបញ្ហាខ្លះទាក់ទងនឹងរថយន្ត Toyota Yaris បច្ចុប្បន្នដែលត្រូវបានលក់នៅអាមេរិក។ មិនដូចម៉ូឌែលអ៊ឺរ៉ុបដែលត្រូវបានសាងសង់ដោយ Toyota នោះទេ។ វាត្រូវបានផលិតជាមួយនឹង Mazda។ វាមិនសូវជាមានភាពពេញនិយមនោះទេ។
ជាមួយគ្នានេះដែរ រថយន្ត CH-R ប្រភេទ Crossover របស់ Toyota ក៏ជាអ្វីដែលអាចមកជំនួស Yaris GR បានដែរ។ ប្រជាជនអាមេរិកចូលចិត្តរថយន្តប្រភេទ Crossover។ ដូចនេះ Toyota អាចយកម៉ាស៊ីនរបស់ Yaris GR មកដាក់នៅក្នុងរថយន្ត CH-R សម្រាប់លក់នៅអាមេរិក៕
ចែករំលែកព័តមាននេះ