រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យបានឆាបឆេះព្រៃត្រែងយ៉ាងសន្ធោសន្ធៅនៅចំណុច៣ខណ្ឌ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលចុះអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យ កាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១៥ ខែ កុម្ភ: ឆ្នាំ២០២០ នៅតាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកអូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ខណ្ឌមានជ័យបានអោយដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានដើម្បីបង្កការបទល្មើស កំពុងតែចុះល្បាត ស្រាប់តែមកដល់ព្រំប្រទល់ខណ្ឌចំនួន៣ ក៏ប្រទះឃើញអណ្ដាតភ្លើងឆេះសន្ធោសន្ធៅ ហើយក៏ប្រញាប់ហៅរថយន្តពន្លត់អគ្គីភ័យ និងហៅម្ចាស់មូលដ្ឋាននគរបាលខណ្ឌដង្កោ ប៉ុន្តែក្រោយមកនគរបាលខណ្ឌដង្កោចុះមកដល់ថាទីតាំងកើតហេតុនេះស្ថិតក្នុងសង្កាត់ព្រែកអូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល រួចក៏ទំនាក់ទំនងបន្តទៀត ។
អគ្គិភ័យឆេះព្រៃត្រែងខាងលើមានរយៈពេលជាង១ម៉ោង តែមិនបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះទេ ។ ក្រោយពេលកើតហេតុក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការខេត្តចុះមកដល់ធ្វើការបាញ់ពន្លត់ ហើយភ្លើងក៏រលត់ទៅវិញ ក្នុងនោះដែរ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ