ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​កាល​ថ្មី Ferrari បង្ហាញ​រថយន្ត F1 របស់​ខ្លួន​ត្រៀម​យក​ពានរង្វាន់​ពិភពលោក

4 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​រថយន្ត Ferrari បាន​ដាក់​បង្ហាញ​រថយន្ត Formula 1 របស់​ខ្លួន​ជា​ផ្លូវការ​ត្រៀម​សម្រាប់​រដូវ​កាល​២០២០ ដែល​បើក​ដោយ​កីឡាករ Sebastian Vettel និង…

ក្រុមហ៊ុន​ផលិត​រថយន្ត Ferrari បាន​ដាក់​បង្ហាញ​រថយន្ត Formula 1 របស់​ខ្លួន​ជា​ផ្លូវការ​ត្រៀម​សម្រាប់​រដូវ​កាល​២០២០ ដែល​បើក​ដោយ​កីឡាករ Sebastian Vettel និង Charles Leclerc​។

ការ​បង្ហាញ​ដ៏​អស្ចារ្យ​នៃ​រថយន្ត​របស់​ពួក​គេ​ដែល​មានឈ្មោះ​ថា SF1000 បាន​ធ្វើ​ឡើង​ក្នុង​នៅ​រោង​មហោស្រព Romolo Valli ដោយ​មានការ​សម្តែង​សិល្បៈ​ចម្រុះ​ជា​ច្រើន​ថែម​ទៀត​ផង​។ ថ្នាក់​ដឹង​នាំ​រួម​តាំង​ក្រុមការងារ​ទាំងអស់ សុទ្ធ​សង្ឃឹមថា SF1000 នឹង​នាំ​យក​ពានរង្វាន់​ពិភពលោក ត្រឡប់​មក​កាន់​ប្រទេស​អ៊ី​តា​លី​វិញ​។

បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍ Formula One World Championship 2020 នឹង​ចាប់ផ្តើម​ការ​ប្រកួត​ជុំ​ទី​១ នា​ថ្ងៃ​ទី​១៥ មិ​នា ២០២០ ខណៈ​ដែល​ការ​ប្រកួត​សរុប​មាន​ចំនួន ២២​ជុំ (22 Grands Prix) ៕

កែសម្រួលដោយ ៖ សំណាង