ខេត្តឧត្តរមានជ័យ ៖ ជនជាប់ចោទឈ្មោះអ៊ុន ណាត អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះធឿន ចាន់ធូ អាយុ២៧ឆ្នាំ រស់នៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ត្រូវបានស្ត្រីម្នាក់ឈ្មោះអ៊ុត ធារ៉ា អាយុ២៥ឆ្នាំ ប្តីឈ្មោះទឹម តឿង អាយុ២៩ឆ្នាំ មកស្នាក់នៅរកស៊ីភូមិ-ឃុំខាងលើ ប្តឹងពីបទរំលោភសេពសន្ថវៈចំនួន២លើកដែលលើកទី១ កើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ មេសា និងលើកទី២ វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣០ មេសា ២០១២ កន្លងទៅនេះ ។
ស្ត្រីរងគ្រោះបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុឈ្មោះអ៊ុន ណាត រស់នៅក្បែរគ្នាបានជិះម៉ូតូទៅផ្សារទំនប់ដាច់ ហើយប្តីរបស់ខ្លួនឈ្មោះទឹម តឿង បាននិយាយនឹងឈ្មោះអ៊ុន ណាត ផ្ញើប្រពន្ធជិះម៉ូតូទៅផ្សារទិញម្ហូបផង លុះពេលទិញម្ហូបបានហើយឈ្មោះអ៊ុន ណាត បានឌុបខ្លួនចូលឯនេះឯណោះ ដោយយកលេសថា ឆ្លៀតឆៀងចូលលេងផ្ទះមិត្តភក្តិមួយភ្លែត ប៉ុន្តែបែរជាឌុបចូលព្រៃ ហើយចាប់រំលោភទាំងកំរោលតែម្តង និងគំរាមសម្លាប់ប្រសិនបើនិយាយប្រាប់ប្តី និងក្រោយមកក៏ប្រើល្បិចរំលោភម្តងទៀត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ