ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើ.លប្រទះឃើញសត្វ​ខ្លា២លើកនៅចង្កេះភ្នំពង្រ​កង​វ៉ា ខណៈអាជ្ញាធរចុះពិនិត្យឃើញដានជើង​២​កន្លែង

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលថាប្រជាពលរដ្ឋប្រទះឃើញខ្លា២លើកនៅចង្កេះភ្នំ

ខេត្ត​បន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលថាប្រជាពលរដ្ឋប្រទះឃើញខ្លា២លើកនៅចង្កេះភ្នំពង្រកងវ៉ា អាជ្ញាធរចុះទៅពិនិត្យឃើញដានជើង២កន្លែងកាលព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤​ស្ថិតភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា ក្រោយប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលថាបាន​ប្រទះឃើញសត្វ​ខ្លានៅចង្កេះភ្នំពង្រកងវ៉ាចំនួន២លើក និងឃើញដានជើងហើយអាជ្ញាធរភូមិ-សង្កាត់បានរាយការណ៍ជូនបានដឹងចុះទៅពិនិត្យ រួមជាមួយមន្ត្រីរដ្ឋបាលក្រុង ឃើញមានដានជើងអាចជើងដានជើងខ្លានៅត្រង់ចង្កេះភ្នំ និងក្បែរផ្ទះអ្នកភូមិជាយជើងភ្នំ។

លោកបានបញ្ជាក់ថា នៅពេលចុះទៅពិនិត្យ អាជ្ញាធរភូមិ-សង្កាត់ប្រាប់ថាប្រជាពលរដ្ឋបានប្រទះឃើញសត្វខ្លា១ក្បាល២លើក ដែលមានរាងធំអាចកម្ពស់ជាង១ម៉ែត្រ ចេញពីព្រៃចង្កេះភ្នំពង្រកងវ៉ានិងក្បែរផ្ទះភូមិជាប់ព្រៃជើងភ្នំ ហើយបានណែនាំដល់បងប្អូនប្រជាពលរដ្ឋឡើងភ្នំបេះបន្លែផ្លែឈើត្រូវមានការប្រុងប្រយ័ត្ន ។

លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានប្រាប់ថា ក្រោយមានការភ្ញាក់ផ្អើលថា បងប្អូនប្រជាពលរដ្ឋប្រទះឃើញខ្លា និងដានជើងនោះគឺអាចថាមិនមែនការពិតឡើយ តាមការពិនិត្យដានជើងអាចជាដានជើង​ឆ្កែ ព្រោះបើសិនជាដានជើងខ្លាធំបែបហ្នឹងផុងដីនិងមានក្រចក​ជើងមុត​ស្រួច ហើយបើមានខ្លាពិតមែនគឺខ្លាចេញអុកឡុកអ្នកភូមិចេញរកស៊ីចំណីពេលយប់ ។ ទោះជាយ៉ាងណា មន្ត្រីជំនាញនិងចុះតាមដានបន្តទៀតតើមានខ្លាពិត ឬយ៉ាងណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ