ចូលឆ្នាំចិន-វៀតណាមម្តងៗ…នៅកម្ពុជាដែលពោរពេញទៅដោយត្រកូលកូនកាត់…បានប្រារព្ធពិធីសែន «កុងម៉ា» យ៉ាងកក្រើក…រីករាយជ្រះថ្លាតាមប្រពៃណីដោយសេរី…តាមមានតាមក្រ…សប្បាយដោយទាំងខ្មែរសុទ្ធទៀតផង…ជាពិសេសគឺផឹកស៊ីក្លែម ។
ប្រកូកប្រកាសហៅគ្នីគ្នាសប្បាយ «លើកកែវ» ពេញ៣ថ្ងៃ…ហៅផឹកសប្បាយជុំគ្នា…ហៅផឹកហើយ បើមិនផឹក…បានន័យថាមិនរាប់អានគ្នា…ប៉ុន្តែក៏មិនខឹងដែរ…ខ្លាច «ឡាក់ឆុង»…ព្រោះការអញ្ជើញផឹកស៊ីសប្បាយៗ គឺដើម្បីចងមិត្តភាពបន្តរាប់អាន…ដើម្បី «ហេង ហេង» ។
តាមកត់សម្គាល់…នៅតាមជនបទ…ចិនសក៏សែន…ចិនខ្មៅក៏សែន…ហើយការផឹកស៊ីក្រោយសែនកុងម៉ារួច…អ្នកចូលរួមច្រើនតែខ្មែរ…ចិនម្នាក់សែនហៅខ្មែរជិតខាងក្នុងភូមិជុំគ្នាផឹកម៉ាសេរី…ផឹកច្រើនផឹកតិចតាមមានតាមក្រ…ចំណាយម៉ាអស់ដៃ ។ ម្ចាស់ដើមសែនកុងម៉ា…មិនសូវផឹកច្រើនទេ ព្រោះហត់ពេក ។
ចំណែកអ្នកចូលរួមបានសំលៀងមាត់ចាំស្រេច…ម្ល៉ោះហើយលេបចូលយ៉ាងស្រួល…លើកកែវ «លើកដាច់ៗ»…ម៉ាសប្បាយជុំគ្នាយូរៗម្តង…ស្រាដប ស្រាកំប៉ុង ស្រាបៀរដេករដូករណែល…ជញ្ជូនទាល់តែអស់…ខ្មែរខ្លះស្រវឹងយំរៀបរាប់…ខ្លះស្រែកឡូឡាម៉ាសេរី…ខ្លះផ្លូវមួយដើរម្នាក់ឯង ។
ទម្លាប់បែបនេះ…កើតមានជាប្រពៃណីយូរលង់មកហើយ…រហូតមានពាក្យស្លោកពេញនិយមមួយឃ្លាចែងថា…«ចូលឆ្នាំចិនស្រវឹងខ្មែរ»…អត់ខុសទេ…ស្រវឹងយ៉ាងសប្បាយ…េហ ! េហ !
ចែករំលែកព័តមាននេះ