ចាំអស់៤ឆ្នាំទីបំផុត Land Rover ឈ្នះក្តីលើក្រុមហ៊ុនចិនដែលលួចចម្លងម៉ូដ
ទាំងអស់នេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៦ នៅពេលដែលក្រុមហ៊ុន Jaguar Land Rover បានសម្រេចចិត្តប្តឹងទៅក្រុមហ៊ុន Jiangling Motor Corporation…
ទាំងអស់នេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៦ នៅពេលដែលក្រុមហ៊ុន Jaguar Land Rover បានសម្រេចចិត្តប្តឹងទៅក្រុមហ៊ុន Jiangling Motor Corporation…
ទាំងអស់នេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៦ នៅពេលដែលក្រុមហ៊ុន Jaguar Land Rover បានសម្រេចចិត្តប្តឹងទៅក្រុមហ៊ុន Jiangling Motor Corporation ពីបទរំលោភលើការរក្សាសិទ្ធិ។ Land Wind X7 របស់ក្រុមហ៊ុនផលិតរថយន្តចិនមើលទៅស្រដៀងនឹង Range Rover Evoque ។ ការចម្លងម៉ូដដែលធ្វើដោយក្រុមហ៊ុននៅប្រទេសចិន មិនមែនជាលើកទីមួយនោះទេ។ តែចំពោះករណីរបស់ Land Wind X7 គឺពិតជាដូចខ្លាំងពេក ដែលធ្វើឱ្យ Jaguar Land Rover ទ្រាំមិនប្តឹងមិនបាន។
ទើបតែនៅខែមីនាឆ្នាំមុន ក្រុមហ៊ុន JLR អាចទាមទារយកជ័យជម្នះលើក្រុមហ៊ុនចិន ដោយពឹងផ្អែកលើលើច្បាប់ប្រកួតប្រជែងមិនយុត្តិធម៌។ លទ្ធផលនេះបានធ្វើឱ្យតុលាការប្រជាជនទីក្រុងឆាវយ៉ាងនៃទីក្រុងប៉េកាំងបញ្ជាឱ្យក្រុមហ៊ុន Jiangling បញ្ឈប់រាល់ការប្រកួតប្រជែងដោយអយុត្តិធម៌ រួមទាំងការផលិតការដាក់បង្ហាញនិងការលក់ឡាន Land Wind X7 ។ ទីបំផុតករណីនេះត្រូវបានដោះស្រាយ។ តែវាមិនចប់ត្រឹមនេះទេ។
ក្រុមហ៊ុន Jiangling Holdings Co Ltd បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ភ្លាមៗ ត្រឡប់ទៅវិញ។ មានតែថ្ងៃនេះទេ ដែលលទ្ធផលសម្រេចចេញជាផ្លូវការ។ យោងតាមការត្រួតពិនិត្យច្បាប់ជាតិតុលាការកំពូលរបស់ប្រជាជនចិនថ្មីៗនេះ បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ក្រុមហ៊ុនJiangling ។
រថយន្ត Land Wind X7 ថ្វីត្បិតតែជាការចម្លងម៉ូដរបស់រថយន្ត Range Rover Evoque ក៏ដោយ តែវាមានតម្លៃថោកជាងឆ្ងាយ។ វាមានតម្លៃត្រឹមតែ ២ម៉ឺនដុល្លារ ខណៈដែល Range Rover Evoque ថ្លៃចាប់ពី ៤២៦៥០ដុល្លារ។ ករណីនេះមិនត្រឹមតែជាបញ្ហាធំសម្រាប់ JLR ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូថ្មីផងដែរ។
ក្រុមហ៊ុនផលិតរថយន្តចិនផ្សេងទៀត ឥឡូវនេះអាចងាយនឹងប្តឹងដោយក្រុមហ៊ុនផលិតរថយន្តលោកខាងលិច ចំពោះការរំលោភបំពានច្បាប់រក្សាសិទ្ធិផ្ទាល់ខ្លួន។ សម្រាប់ពេលនេះក្រុមហ៊ុន JLR បានទទួលជោគជ័យលើការជម្រះក្តី ដែលមិនសមនឹងចំណាយពេល៤ឆ្នាំក្នុងការរង់ចាំ ៕
ចែករំលែកព័តមាននេះ